យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការមើលជើងលេខនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះបានឃើញថាអ្នកកើតឆ្នាំខាល,ម្សាញ់,កុរ មាននិស្ស័យពីកំណើតរបស់ខ្លួន បើទោះបីជាអ្នកចង់កែក៏ពិបានដែរ។
ឆ្នាំខាល៖ អ្នកជាមនុស្សអាចបត់បែនខ្លួនបានគ្រប់កាលៈទេសៈ ពូកែនិយាយលើកទឹកចិត្ត។ ជាមនុស្សចិត្តល្អ ឱ្យអស់ពីខ្លួន ថ្ងៃនេះអាចឧស្សាហ៍ ថ្ងៃស្អែកអាចនឹងខ្ជិល។ ចូលចិត្តដើរផ្សារ ជាពិសេសនៅពេលទំនិញបញ្ចុះតម្លៃ មានមិត្តភក្តិ ញាតិមិត្តច្រើន ប៉ុន្តែពឹងពាក់ខ្លួនឯងជាចម្បង។ មិនចូលចិត្តការជាប់ជំពាក់នឹងអ្វីឡើយ ពូកែលាក់អារម្មណ៍ ចេះសន្សំសំចៃលុយកាក់ និងពូកែដោះស្រាយបញ្ហា។ អ្នកចូលចិត្តភាពសប្បាយរីករាយ ហ៊ឺហា និងមិនចូលចិត្តការងារដែលត្រូវការភាពល្អិតល្អន់ឡើយ។
ឆ្នាំម្សាញ់៖ ពូកែដោះស្រាយបញ្ហា រហ័សរហួន មានគំនិតច្នៃប្រឌិត សម្បូរមន្តស្នេហ៍គួរឱ្យចង់គយគន់។ ជាអ្នកដើរលេង ឆ្លាតវៃ អារម្មណ៍ល្អ ញញឹមស្រស់បស់ ចេះបត់បែនខ្លួនបានយ៉ាងល្អ។ អ្នកមានភាពកក់ក្តៅ អាចធ្វើមេក្រុមផ្នែកកម្សាន្តបាន ជឿជាក់លើខ្លួនឯងណាស់។ ពេលខ្លះមើលទៅដូចមនុស្សទាត់ខ្យល់ ប៉ុន្តែមានគោលដៅជីវិតច្បាស់លាស់។
ឆ្នាំកុរ៖ មិនមានរឿងសម្ងាត់លាក់បាំង តែងតែបង្កើតភាពរីករាយឱ្យមនុស្សជុំវិញខ្លួនបានសើចសប្បាយ។ ជាមនុស្សនិយមភាពឡូយឆាយ ភាពលេចធ្លោ ស្រស់បស់ និងពូកែទុកដាក់លុយកាក់។ មិនសូវចូលចិត្តធ្វើឱ្យខ្លួនឯងរវល់ព្រោះជាមនុស្សឆាប់ហត់ ឆាប់ធុញ និងមិនសូវមានភាពអត់ធ្មត់។ ពេលមិនពេញចិត្តនរណា អ្នកលាក់គេមិនបាននោះទេព្រោះបញ្ចេញមកតាមទឹកមុខអស់ៗ។ អ្នកចូលចិត្តធ្វើដំណើរ ដើរលេង ការផ្សងព្រេង តែងតែស្វែងរកភាព រីករាយដាក់ក្នុងជីវិតជានិច្ច៕