យោងតាមគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ អំពីអ្នកកើតឆ្នាំថោះ,មមែ,រកា ឃើញអ្នកពួកគេមាននិស្ស័យដែលទេវតាប្រទានពីកំណើត ទោះបីជាខំកែប្រែយ៉ាងណាក៏ពិបាកនឹងផ្លាស់ប្ដូរបានដែរ។
ឆ្នាំថោះ៖ អ្នកជាមនុស្សដែលពូកែសង្កេត មាត់និងចិត្តត្រូវគ្នា ពេលខ្លះតាមតែអារម្មណ៍ខ្លួនឯងច្រើនជាង និងអាចមើលចិត្តមនុស្សធ្លុះទៀតផង។ ចំពោះអ្នកមិត្តភក្តិស្ថិតក្នុងលំដាប់ទី១ជានិច្ច ឆាប់ខឹង តែក៏ឆាប់បាត់ទៅវិញ និងមិនសូវមានរឿងលាក់បាំងទេ។ ពេលខ្លះអ្នកឆាប់ជឿគេពេក ប៉ុន្តែអ្នកក៏ពូកែលួងលោមដូចគ្នា។ ចំពោះរឿងស្នេហា ស្រឡាញ់ទាំងអស់តែស្មោះតែមួយ ពេលខ្លះក៏ចង់ក្បត់ចិត្តមនុស្សខ្លួនស្រឡាញ់ម្តងម្កាលដែរ។
ឆ្នាំមមែ៖ អ្នកជាមនុស្សដែលពូកែបង្កើតកម្លាំងចិត្តសម្រាប់ខ្លួនឯង សុភាពរាបសា ទន់ភ្លន់ ស្មោះត្រង់ និងបរិសុទ្ធ។ ចេះប្រើប្រាស់មន្តស្នេហ៍របស់ខ្លួនយ៉ាងប៉ិនប្រសប់ ចិត្តទន់ និងពូកែអៀន។ ការសម្រេចចិត្តគឺជារឿងពិបាកបំផុតសម្រាប់អ្នក រអ៊ូច្រើន យឺតយ៉ាវ ប៉ុន្តែសុខចិត្តលះបង់ដើម្បីអ្នកដទៃជានិច្ច។ អ្នកមិនចូលចិត្តការប្រកួតប្រជែង មានភាពផ្អែមល្ហែម ប៉ុន្តែចិត្តដាច់ណាស់។
ឆ្នាំរកា៖ អ្នកជាមនុស្សមានភាពក្លាហាន គោរពពេលវេលា និយាយត្រង់គិតយ៉ាងណានិយាយយ៉ាងនោះ មិនខ្វល់ពីនរណាទេស្វែងរកតែរបស់ល្អបំផុតប៉ុណ្ណោះ។ ចូលចិត្តឃើញខ្លួនមានភាពលេចធ្លោនៅក្នុងសង្គម អាចគ្រប់គ្រងអ្នកដទៃបាន មិនចេះលម្អៀង និងស្រឡាញ់សេរីភាព។ អ្នកមានច្បាប់ទម្លាប់ត្រឹមត្រូវ ជាមនុស្សរឹងរូស តែតែងសម្លឹងអ្នកដទៃក្នុងផ្លូវល្អ។ ស្រឡាញ់មិត្តភក្តិ ប៉ុន្តែសាវាបន្តិចក្នុងរឿងស្នេហាព្រោះងាយបាក់ចិត្តស្រឡាញ់៕