ចាប់ពីថ្ងៃស្អែកទៅឆ្នាំទាំង៣នេះ មានសំណាងល្អរហូតដល់៥ថ្ងៃជាប់គ្នា!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា ចាប់ពីថ្ងៃស្អែក ពោលគឺថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានសំណាងល្អរហូតដល់៥ថ្ងៃជាប់គ្នា។

ឆ្នាំរោង៖ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លោកអ្នកមានលាភ​តូច​លាភ​ធំ​ហូរ​ចូល​ជុំ​ទិស បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ។

ឆ្នាំឆ្លូវ៖ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ​សព្វ​ការងារ​ទាំងអស់​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ ង៉ូ​វ​ហេង​ឡើង​ខ្លាំង។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំម្សាញ់៖ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត៕