យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានទ្រព្យសម្បត្តិលុយធំហូរចូលនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយកិច្ចការងារជាច្រើនក៏សម្រេចដូចបំណងប្រាថ្នាដែរ។
ឆ្នាំកុរ៖ ក្នុងពេលឆាប់ៗខាងមុខនេះ លុយធំនឹងហូរចូលឈឹបៗ លាភធំបោលចូលមកដូចទឹកបាក់ទំនប់។ អ្នកកើតឆ្នាំនេះធាតុមាសជាអ្នកមានចិត្តបុណ្យឧត្តមប្រសើរណាស់ ពណ៌នាំសំណាង បៃតង, លេខនាំសំណាង៩៧២។ កិច្ចការទាំងឡាយលូតលាស់លឿនទៅមុខយ៉ាងឆាប់រហ័ស។
ឆ្នាំថោះ៖ តាមទំនាយរបស់ស្ដេចហោចិនសែបានអះអាងថា នៅឆាប់ៗខាងមុខនេះជាពេលនៃលាភធំហូរចូលដូចចាក់ទឹក លុយធំចូលមកកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែតមានសម្បត្តិដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ ពណ៌នាំសំណាង ពណ៌ស លេខនាំលាភ លេខ ៣៤២។
ឆ្នាំម្សាញ់៖ លេខនាំលាភ លេខ៧៧៧ ពណ៌នាំសំណាង ខៀវ ប្រផេះ នៅឆាប់ៗខាងមុខនេះជាពេលវេលាមាស មានលាភ មានជ័យ ជួបលាភចូលលុយហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញ កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕