នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ឃើញថាអ្នកកើតឆ្នាំមមែ,ជូត,រកា និងមានយីអ៊ុនឡើងនៅថ្ងៃស្អែកនេះ ហើយការងារជាច្រើនក៏ទទួលបានជោគជ័យផងដែរ។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ។
ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា ជាពិសេសលោកអ្នកមានលាភមានជ័យលុយធំចូលមកហៀរដៃទៀតផង។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះ លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា ពណ៌នៃលាភសំណាងពណ៌ខៀវ លេខនៃលាភសំណាងលេខ៨៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង៕