នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះឃើញថា អ្នកកើតឆ្នាំរោង,ថោះ,ឆ្លូវ នឹងមានលាភសំណាងជាប់គ្នានៅរយៈពេល២ថ្ងៃខាងមុខនេះ តែក្នុងនោះលោកអ្នកក៏ត្រូវតែដឹងពីពណ៍ដើម្បីទាក់ទាញយកលាភទាំងនោះផងដែរ។
ឆ្នាំរោង៖ ពណ៌នាំសំណាងទឹកក្រូច នៅរង្វង់ពីរថ្ងៃខាងមុខនេះជាពេលវេលាមាស មានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញក៏កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំថោះ៖ ពណ៌នៃលាភសំណាងពណ៌ទឹកក្រូច លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យ លុយធំចូលមកហៀរដៃនៅក្នុងរង្វង់ពីរថ្ងៃខាងមុខនេះ។
ឆ្នាំឆ្លូវ៖ ពណ៌នាំសំណាងពណ៌ខៀវ នៅរង្វង់ពីរថ្ងៃខាងមុខនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា៕