នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោចិននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅរយៈពេល២ឆ្នាំខាងមុខនេះនឹងទទួលបានលាភសំណាងធំជាប់គ្នាផ្ទួនៗតែម្ដង។
ឆ្នាំរកា៖ កាលពីឆ្នាំមុន ភាគច្រើននៃអ្នកកើតឆ្នាំនេះមានសំណាងមិនល្អប៉ុន្មានទេ ដូចជាមានអារម្មណ៍មួម៉ៅ ឆេវឆាវ មុខជំនួញខាតដើម និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដោយមិនដឹងខ្លួន។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះវិញ អ្នកកើតឆ្នាំនេះនឹងមានឱកាសចំណេញប្រាក់បានច្រើនពីការប្រកបមុខជំនួញ ហើយជាពិសេសអ្នកនឹងមានសំណាងរហូតដល់២ឆ្នាំជាប់គ្នា ប្រសិនបើអ្នកធ្វើអំពើល្អទៅកាន់អ្នកដទៃឱ្យបានកាន់តែច្រើន។
ឆ្នាំជូត៖ កាលពីប៉ុន្មានឆ្នាំមុនហាក់ដូចជាមានការលំបាកខ្លាំងក្នុងការប្រកបការងារ ដូចជាមិនសូវមានផ្លែផ្កា តែមិនថ្វីទេព្រោះចាប់ពីពេលនេះទៅ អ្នកនឹងទទួលបានភាពរុងរឿង និងរីករាយឡើងវិញមិនថាទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ឬការប្រកបរបរចិញ្ចឹមជីវិតក្តី ជាពិសេសនៅក្នុងឆ្នាំនេះ អ្នកនឹងមានលាភសំណាងទ្វេដង ហើយអាចមានលាភជាប់គ្នារហូតដល់២ឆ្នាំខាងមុខទៀតផង។
ឆ្នាំឆ្លូវ៖ បើមើលតាមការទស្សន៍ទាយសម្រាប់ឆ្នាំ២០២៣នេះ លោកអ្នកសម្បូរទៅដោយមិត្តភក្តិ ញាតិមិត្តរាប់អានមិនខ្វះឡើយ និងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយពួកគេថែមទៀតផង។ បើនិយាយពីការប្រកបរបរវិញដូចជាមិនសូវកាក់កបបានច្រើនប៉ុន្មានទេកាលពីកន្លងទៅ តែរបររកស៊ីរបស់អ្នកនិងរីកចម្រើនខ្លាំងនិងចំណេញបានច្រើននៅរយៈពេល២ឆ្នាំខាងមុខនេះ៕