យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលស្ដេចហោនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំម្សាញ់,ថោះ,មមី នឹងទទួលបានទ្រព្យជាច្រើននៅពេលថ្ងៃស្អែកនេះ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលផ្ទះ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ប្រផេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មាន ប្រាក់ចូលមកគ្រប់ទិសទី។
ឆ្នាំថោះ៖ នៅថ្ងៃស្អែកនេះ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ។
ឆ្នាំមមី៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកប្រកបរបររកស៊ីជួញដូរ ទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅបំផុត៕