យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភមានជ័យលុយហូរចូលពេញផ្ទះនៅរយៈពីរថ្ងៃខាងមុខនេះពោលគឺនៅថ្ងៃទី២១និងទី២២។
ឆ្នាំរោង៖ នៅថ្ងៃទី២១និងទី២២ខាងមុខនេះ លោកអ្នកមានលាភ មានជ័យ មានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ី ឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុត ទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំឆ្លូវ៖ នៅថ្ងៃទី២១និងទី២២ខាងមុខនេះ លោកអ្នកមានលាភ មានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ ចន្លោះពេលនេះលោកអ្នកមានលាភធំ លុយធំហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត បើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អ និងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។
ឆ្នាំម្សាញ់៖ នៅថ្ងៃទី២១និងទី២២ខាងមុខនេះ លុយហូរចូលឈឹបៗ លាភធំបោលចូលមកដូចចាក់ទឹក។ កិច្ចការទាំងឡាយលូតលាស់លឿនទៅមុខយ៉ាងឆាប់រហ័ស និង រាល់ការងាររកទទួលទាន មានលាភមានលុយចូលច្រើន និងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះទៀតផង៕