យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ទេវតាបានចាររួចហើយថាបើលោកអ្នកខិតខំប្រឹងប្រែងនោះអ្នកនឹងអាចក្លាយជាសេដ្ឋីទាំងវ័យក្មេង។
ឆ្នាំខាល៖ អ្នកឆ្នាំនេះស្ទើរតែគ្រប់គ្នាសុទ្ធតែមានគំនិតឈ្លាសវៃ រហ័សរហួន និងភាពមានការប្រុងប្រយ័ត្នខ្ពស់។ ប្រសិនបើអ្នកជាមនុស្សប្រកបការងាររកស៊ីជួញដូរវិញនឹងទទួលបានផលចំណេញច្រើន មិនថាចំណាយដើមទុនតូចឬធំឡើយគឺនឹងត្រូវបានលាភទ្រព្យសម្បត្តិហូរចូលមកកាន់អ្នកជាប់ជានិច្ច ពិសេសនឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជៀសមិនផុតពីក្លាយជាសេដ្ឋីលុយទាំងនៅវ័យក្មេងនោះឡើយ។
ឆ្នាំជូត៖ វ័យរបស់អ្នកនៅក្មេងខ្ចីនៅឡើយ តែចាប់ពីពេលនេះទៅភាពលំបាកទាំងអស់របស់អ្នកនឹងត្រូវរលាយផុតរលត់បាត់ទៅហើយនាំមកវិញនូវការប្រទានពរជ័យពីទេវតាទ្រព្យហើយជួយឱ្យអ្នកស្គាល់តែភាពរុងរឿងក្លាយជាសេដ្ឋីទាំងវ័យក្មេង។ ចំពោះគ្រួសារទាំងមូលកាលណាមានសមាជិកដូចអ្នកនោះ គ្រួសារនោះនឹងត្រូវជួបតែសុខសុភមង្គល ចម្រុងចម្រើនកើតទ្រព្យជារៀងរហូត។
ឆ្នាំច៖ ជាមនុស្សដែលមានភាពស្ងប់ស្ងាត់និងសម្បូរដោយប្រាជ្ញា ភាពឈ្លាសវៃពេញក្នុងខ្លួន ពិសេសអ្នកជាមនុស្សដែលតែងតែពឹងពាក់លើខ្លួនឯងជាជាងពឹងអ្នកដទៃឱ្យមកជួយ។ បន្ទាប់ពីបានចូលខ្លួនទៅក្នុងសង្គមរស់នៅប្រចាំថ្ងៃអ្នកមើលទៅហាក់បីដូចជាអ្នកមានបុណ្យបារមី វាសនាមហាខ្ពស់ហួសមនុស្សទាំងឡាយ ព្រោះជាវ័យដែលអ្នកត្រូវស្រណុកសុខស្រួលម្តងហើយដោយអំណាចទេវតាប្រទាន៕