ព្រោះតែរឿងនេះហើយបានជាអ្នកកើតឆ្នាំទាំង៣នេះ ចាស់ទៅសំបូរលុយចាយយ៉ាងនេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ គឺជាមនុស្សដែលសំបូរលុយចាយមិនចេញខ្វះ ព្រោះតែមានពួកគេមាននិស្ស័យជាមួយលុយកាក់យ៉ាងខ្លាំង។

ឆ្នាំមមែ៖ មនុស្សប្រុសស្រីកើតឆ្នាំនេះមានសមត្ថភាពខ្លាំងបំផុតខាងធ្វើបុណ្យ ហ៊ានស៊ីហ៊ានសង ហើយបើនិយាយរឿងការគ្រប់គ្រងលុយកាសវិញគឺពូកែខ្លាំងណាស់ មិនចំណាយលើរបស់ឥតប្រយោជន៍។ ចំពោះការប្រកបការងារ រកស៊ីវីញ បុគ្គលនេះតែងតែយកសម្តីអ្នកជោគជ័យជាច្រើនមកទុកក្នុងខួរក្បាល និងអនុវត្តន៍តាមជានិច្ច ដូចនេះទើបធ្វើឱ្យគេរវល់នឹងកើបប្រាក់យ៉ាងនេះ។

ឆ្នាំឆ្លូវ៖ មនុស្សប្រុសស្រីកើតនេះមានភាពវៃឆ្លាតខ្លាំងណាស់ ចូលចិត្តដោះស្រាយបញ្ហាដោយប្រើខួរក្បាល មិនចូលចិត្តប្រើកម្លាំងបាយមកដោះស្រាយនោះទេ ដោយឡែកមនុស្សនេះរៀងរិះបន្តិចមិនសូវចំណាយច្រើនលើខ្លួនឯង តែចូលចិត្តជួយអ្នកដទៃទោះជាមិនធ្លាប់ស្គាល់ពីមុនមកក៏ដោយ។ ដោយសារតែអំពើល្អបែបនេះទើបធ្វើឱ្យទេវតាមើលឃើញ ហើយតាមថែរក្សាអ្នកនឹងជួយឱ្យការងាររកស៊ីរបស់អ្នកប្រកបទៅដោយរលូនលុយចូលហូរហៀរ។

ឆ្នាំកុរ៖ មនុស្សកើតឆ្នាំនេះបានចាប់កំណើតមកដើម្បីជាអ្នកជួយអ្នកជុំវិញខ្លួនដោយក្តីស្រឡាញ់ហើយមានគេចូលចិត្តច្រើន បើរឿងលុយកាសនិងទ្រព្យសម្បត្តិក៏មានច្រើនជាងអ្នកដទៃដែរ ម្យ៉ាងទៀតអ្នកឆ្នាំនេះមានសម្ថភាពពិសេសដែលអាចរកបានប្រាក់ច្រើនជាងអ្នកផ្សេងៗទៀត៕