នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងច្រើនជាងគេនៅថ្ងៃស្អែកនេះ។
ឆ្នាំកុរ៖ នៅថ្ងៃស្អែកនេះ លោកអ្នកអាចនឹងជួបវាសនាល្អដោយមានមិត្តជួយទំនុកបំរុងផ្ចុងផ្តើម ហើយបើមានដំណើរទៅឆ្ងាយទាក់ទងនឹងការងារនោះ ក៏មិនមានបច្ច័យអាក្រក់ណាមួយមកយាយីបានឡើយ គឺលោកអ្នកនឹងជួបជោគជ័យគួរជាទីពេញចិត្ត។
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះ លោកអ្នកឈានចូលដល់ថ្ងៃស្រស់ស្រាយ នឹងបានរួចចាកផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីពេលមុនមក ហើយខណៈនេះដែរ លាភសំណាងរបស់លោកអ្នកក៏នឹងកើតមានឡើងវិញដែលធ្វើឱ្យប្រាក់រត់ចូលគ្រប់ច្រក។
ឆ្នាំម្សាញ់៖ គ្រប់កិច្ចការទាំងអស់ដែលលោកអ្នកស្រវាបំពេញសំរាប់ថ្ងៃស្អែកនេះ សុទ្ធតែមានការជឿនលឿន និងសំរេចបានផលយ៉ាងល្អគាប់ចិត្ត ព្រោះមានអ្នកចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា៕