ផ្ទះគឺ ជម្រកដ៏ចាំបាច់សម្រាប់ មនុស្ស ហើយ អ្នកណាៗ ក៏ប្រាថ្នាចង់បាននូវផ្ទះមួយ ដែលអាចឲ្យពួកគេក៏ដូចជាក្រុមគ្រួសាររបស់ពួកគេរស់នៅ ដោយមានសេចក្ដីសុខនឹងសុភមង្គល។
នៅក្នុងបទសម្ភាសន៍ជាមួយ Today Sharing កន្លងទៅនេះ លោក គាម សៀកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុនCentury21 Dream Property បានធ្វើការចែករំលែកនូវគន្លឹះមួយចំនួនដែលទាក់ទងទៅនឹង ការទិញផ្ទះសម្រាប់អ្នកដែលមានចំណូលទាប នឹងមធ្យម ៖
សម្រាប់អ្នកដែលមានចំណូលទាប ឬមធ្យម ឬលើមធ្យម ដើម្បីទិញផ្ទះបាន លុះត្រាតែ មានប្រភពចំណូល មានចរន្តវិជ្ជមាន (មានប្រាក់សល់ឬចំណូលលើសចំណាយ) ពោលគឺត្រួវមានទឹកប្រាក់សល់ប្រចាំខែ។
បើតាមប្រសាសន៍លោក គាម សៀកឡុង បានលើកឡើងថា ដើម្បីឲ្យលោកអ្នកមានលំហូរហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីទិញផ្ទះបាន លោកអ្នកចាំបាចនឹងគិតគូរនឹងរៀបចំ ទៅលើហិរញ្ញវត្ថុ៣យ៉ាងដូចជា ទី១ប្រាក់ដំបូងបំផុតសម្រាប់ទិញផ្ទះ គឺប្រាក់សន្សំទី២ ប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ខ្ពស់បន្តិច សម្រាប់កម្ចីដែលមានទឹកប្រាក់តិច ឬតិចបង់ប្រាក់រំលស់ផ្ទាល់ជាមួយម្ចាស់គម្រោង និងទី៣ គឺគួរបង្កើនប្រាក់ចំណូល ដោយលោកអ្នកអាចរកប្រាក់ចំណូលបន្ថែមនៅចុងសប្ដាហ៍ ថ្ងៃឈប់សម្រាក ដែលជាមុខរបរបន្ទាប់បន្សំដើម្បីបង្កើនប្រាកចំណូលបន្ថែម៕