តំណមសំខាន់ៗថ្ងៃចូលឆ្នាំចិន! ដើម្បីចៀសផុតពីគ្រោះចង្រៃពេញមួយឆ្នាំ ២០២៦

តាមក្បួនតម្រាលោកគ្រូ ធានជីន  លោកគ្រូសូមណែនាំនូវតំណមសំខាន់ៗ (Taboos) ដើម្បីចៀសផុតពីគ្រោះចង្រៃពេញមួយឆ្នាំ ២០២៦ ដូចខាងក្រោម៖

តំណមក្នុងថ្ងៃចូលឆ្នាំ (ថ្ងៃទី ១៧ ខែកុម្ភៈ)៖

១. មិនត្រូវបោសផ្ទះ ឬយកសំរាមទៅចោល៖ ការបោសផ្ទះនៅថ្ងៃទី១ នៃថ្ងៃចូលឆ្នាំ ត្រូវបានគេជឿថាជាការ “បោសលាភសក្ការៈ” ចេញពីផ្ទះ។ បើចាំបាច់ត្រូវបោស ត្រូវបោសពីខាងក្រៅចូលមកក្នុងផ្ទះវិញ រួចទុកសំរាមនោះសិន ចាំយកទៅចោលនៅថ្ងៃបន្ទាប់។

After Footer (Active) - damrei Mr1 Zone2

២. មិនត្រូវកាត់សក់ ឬកក់សក់៖ ក្នុងភាសាចិន ពាក្យ “សក់” (发 – Fà) មានសម្លេងដូចពាក្យ “មានបាន” (发财 – Fā cái)។ ការកក់សក់ ឬកាត់សក់ ប្រៀបដូចជាការលាងជម្រះ ឬកាត់ផ្ដាច់សំណាងទ្រព្យសម្បត្តិអញ្ចឹងដែរ។

៣. មិនត្រូវប្រើរបស់ស្រួចៗ៖ ចៀសវាងការប្រើកន្ត្រៃ កាំបិត ឬរបស់ស្រួចៗ ព្រោះវាជានិមិត្តរូបនៃការកាត់ផ្ដាច់លាភជ័យ និងអាចនាំឱ្យមានការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ។

៤. មិនត្រូវធ្វើឱ្យបែកចានឆ្នាំង៖ ការធ្វើឱ្យបែករបស់របរ ជាសញ្ញានៃការ “បែកបាក់” ឬបាត់បង់ទ្រព្យ។ ប្រសិនបើកូនជ្រេសំណាងធ្វើឱ្យបែកមែន ត្រូវនិយាយពាក្យថា “ស៊ុយ ស៊ុយ ភីង អាន” (岁岁平安 – Suì suì píng’ān) ដែលមានន័យថា “សុខសាន្តគ្រប់ៗឆ្នាំ” ដើម្បីបន្សាបគ្រោះ។

៥. មិនត្រូវឈ្លោះប្រកែក ឬយំសោក៖ ថ្ងៃចូលឆ្នាំជាថ្ងៃកំណត់ថាមពលសម្រាប់ពេញមួយឆ្នាំ។ បើកូនយំ ឬឈ្លោះគ្នា នោះជីវិតពេញមួយឆ្នាំនឹងជួបតែរឿងហ្មងសៅ។ ត្រូវនិយាយតែពាក្យល្អៗ និងមានស្នាមញញឹម។

 

ប្រភពៈ លោកគ្រូ ធានជីន