ប្រទេសសិង្ហបុរី គឺជាប្រទេសមួយដែលខ្លាំងខាងសេដ្ឋកិច្ច ដែលមានមេដឹកនាំដ៏ឈ្លាសវៃ ដែលមានការខិតខំប្រឹងប្រែងតែពីកូនកោះក្រីក្ររហូតក្លាយជាប្រទេសអ្នកមានវិញនៅតំបន់អាស៊ីយើង។ ថ្ងៃនេះផងដែរ យើងខ្ញុំសូមលើកបុគ្គលសំខាន់ៗក្នុងកិច្ចអភិវឌ្ឍប្រទេសដ៏ខ្លាំងក្លាដូចសព្វថ្ងៃមកជម្រាបជូន៖
លោក លី ក្វាន់យូ (LeeKuan Yew) ដែលជាបិតាស្ថាបនាជាតិសង្ហបុរី។ លោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងគេនៅថ្ងៃទី៣ មិថុនា ១៩៥៩ និងកាន់កាប់តំណែងនេះរហូតដល់ឆ្នាំ១៩៩០។ លោកបានទទួលមរណភាពហើយ នៅឆ្នាំ២០១៥ និងបន្សល់នូវសឹង្ហបុរីមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនដូចបច្ចុប្បន្ន។
លោក Goh Chok Tong កើតនៅថ្ងៃទី ២០មីនា ឆ្នាំ១៩៤១ និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី២ បន្ទាប់ពីលោក លី ខ្វាន់យូ ក្នុងឆ្នាំ១៩៩០ ដល់ ឆ្នាំ២០០៤ ។
លោក Lee Hsien Long គឺជានាយករដ្ឋមន្ត្រីទី៣ និងជានាយករដ្ឋមន្ត្រីដែលកំពុងតែកាន់អំណាចពេលបច្ចុប្បន្នផងដែរ។ លោកបានទទួលកាន់ទំអាចបន្ទាប់ពីលោក Goh Chok Tong ចាប់តាំងពីឆ្នាំ ២០០៤ មកម៉្លេះ។ លោក Lee Hsien Long ជាកូនប្រុសរបស់លោក លី ខ្វាន់យូ ដែលជាស្ថាបនិករបស់ប្រទេសមួយនេះផងដែរ៕