មិនត្រឹមតែអ្នកវិនិយោគគិនចិនប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍កម្ពុជា សូម្បីវិនិយោគគិនកូរ៉េខាងត្បូងក៏ពង្រីកខ្លួនដែរ
ធនាគារពាណិជ្ជរបស់កូរ៉េខាងត្បូងបាន និងកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុខុសៗគ្នាដល់អតិថិជន។ យោងតាមស្ថានភាពបច្ចុប្បន្ន ធនាគារ Shinhan និងធនាគារ KB Kookmin Bank បានចូលទីផ្សារកម្ពុជា តាមរយៈការបង្កើតស្ថាប័នសាជីវកម្ម ខណៈធនាគារ Woori បានទិញធនាគារក្នុងស្រុក និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជា។
លោក Lee Tae-kyung ប្រធានធនាគារ Shinhan Bank Cambodia បានឲ្យដឹងថា “ធនាគារត្រូវការការធានារួមគ្នា នៅពេលអ្នកផ្តល់កម្ចីប្រាក់នៅទីនេះ ព្រោះប្រទេសកម្ពុជា មិនទាន់បានអភិវឌ្ឍប្រព័ន្ធវាយតម្លៃឥណទានពេញលេញនៅឡើយ”។ លោកបន្តថា “មិត្តភ័ក្តិ ឬសមាជិកគ្រួសារជារឿយៗ បានឈរជាធានារួមគ្នាសម្រាប់ប្រាក់កម្ចីនៅកម្ពុជាដូចនៅកូរ៉េប្រហែល៣០ឆ្នាំមុនដែរ។ យើងបាននៅទីនោះ ហើយធនាគារកូរ៉េអាចក្លាយជាដៃគូដ៏ល្អមួយ ដែលយើងមានបទពិសោធស្រដៀងគ្នានេះ”។
ធនាគារ Shinhan បានចូលក្នុងទីផ្សារកម្ពុជានៅឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះ មកធនាគារបានពង្រីកសាខារបស់ខ្លួនយ៉ាងសកម្ម នៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះមានសាខាប្រាំមួយនៅទីនោះ ប៉ុន្តែគ្រោងនឹងបន្ថែមពីរបន្ថែមទៀតនៅចុងឆ្នាំនេះ។ ប្រហែល៩០ភាគរយនៃអតិថិជននៅកម្ពុជា គឺជាប្រជាជនក្នុងស្រុក មិនដូចប្រទេសវៀតណាមទេ ដែលនៅទីនោះធនាគារកូរ៉េផ្តោត តែលើការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនកូរ៉េខ្លួន។
ការឆ្លុះបញ្ចាំងពីអាងអតិថិជនរបស់ខ្លួននៅកម្ពុជា ធនាគារ Shinhan បានផ្តោតទៅលើប្រាក់កម្ចីរាយនៅកម្ពុជាច្រើនឆ្នាំមកហើយ។ ទ្រព្យសរុបរបស់ Shinhan Bank Cambodia មានតម្លៃគិតជាទឹកប្រាក់១៨៨លានដុល្លារនៅក្នុងឆ្នាំ២០១៧ និងកើនឡើងដល់២៥១ លានដុល្លារកាលពីឆ្នាំ២០១៨។ រហូតមកដល់ចុងខែមីនាទ្រព្យរបស់ខ្លួនមានតម្លៃគិតជាទឹកប្រាក់៣១១លានដុល្លារ។
ធនាគារ KB Kookmin Bank បានប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Liiv របស់ខ្លួនយ៉ាងសកម្ម ដើម្បីទាក់ទាញអតិថិជននៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់កម្មវិធីមានចំនួនសរុប១១,៩០០នាក់ នៅពេលដែលធនាគារនេះ បានបើកដំណើរការនៅឆ្នាំ២០១៦ ប៉ុន្តែឥឡូវនេះវាមានអ្នកប្រើប្រាស់៧៨,០០០ នាក់។ កម្មវិធីនេះផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់៥០ភាគរយ អាស្រ័យលើហាងដែលបានសហការជាមួយខ្លួន នៅកម្ពុជា។ ដោយឆ្លុះបញ្ចាំងពីការកើនឡើងចំនួនពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ Liiv ក៏បានផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិរវាងប្រទេសទាំងពីរផងដែរ។
ធនាគារ KB Cambodia ទទួលបានប្រាក់កម្រៃពីសេវាបង់ប្រាក់បញ្ញើនៅក្រៅប្រទេសចំនួន១៤៣,០០០ ដុល្លារតាមរយៈកម្មវិធីនេះកាលពីឆ្នាំមុន។ ធនាគារWoori បានប្តូរឈ្មោះពីរសាខាកម្ពុជា ដែលខ្លួនបានទិញនៅក្នុងកម្ពុជាទៅជា Woori Bank Finance និងWoori Finance Cambodia ។ ធនាគារ Woori ឲ្យដឹងថា វានឹងមានការច្របាច់បញ្ចូលគ្នា រវាងក្រុមហ៊ុនទាំងពីរនៅដំណាច់ឆ្នាំនេះ ខណៈធនាគារទទួលបានការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ កាន់តែប្រសើរឡើង។
មន្ត្រីធនាគារមួយរូបបាននិយាយថា “យើងមិនគ្រាន់តែផ្តល់សេវាប្រាក់កម្ចីនៅតាមសាខារបស់យើងទេ យើងថែមទាំងឆ្លើយតបជាមួយអតិថិជន តាមសំណើរបស់ពួកគេដើម្បីផ្តល់ប្រាក់កម្ចីដល់ពួកគេ”៕