បើតាមបណ្ដាញសារព័ត៌មានក្រៅស្រុក GSMarena បាននិយាយថា ស្មាតហ្វូនត្រកូល Galaxy Note របស់ Samsung គ្រោងប្រកាសចេញខ្ទង់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ឆ្នាំនេះ ជាមួយតម្លៃ១ពាន់$អាមេរិកឡើងទៅ។
បើតាមព័ត៌មានលេចធ្លាយកន្លងមក គឺស្មាតហ្វូនចុងក្រោយរបស់ក្រុមហ៊ុនកូរ៉េ Samsung នេះនឹងធ្វើការដាក់លក់នៅទីផ្សារក្រៅស្រុកប៉ែក អឺរ៉ុបល្បាក់ប្រមាណ១,១២៥ ដុល្លារអាមេរិក សម្រាប់ម៉ូដែល Galaxy Note10 មានអង្គចងចាំ២៥៦ ជីហ្គាបៃ និងម៉ូដែល Galaxy Note 10 Plus ដាក់ល្បាក់១,២៩៥ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា សម្រាប់បច្ចេកវិទ្យា និង គ្រឿងអេឡិចត្រូនិចស្វ័យប្រវត្តិអ្វីខ្លះដែលបំពាក់ស្មាតហ្វូននេះ គឺគេមិនទាន់ដឹងនៅឡើយទេ ព្រោះតែមានព័ត៌មានបែកធ្លាយតិចតួចពេក៕