ពេលបច្ចុប្បន្ន តម្លៃមាសស្ថិតនៅតម្លៃ១៤០៣.៩៦ដុល្លារ ក្នុងមួយអោនលើទីផ្សារអន្តរជាតិដែលស្មើនឹង ១៦៩១.៥១ដុល្លារក្នុងមួយតម្លឹង។ សម្រាប់ថ្ងៃនេះ វិនិយោគិន គួរធ្វើការលក់មាសក្នុងតម្លៃ១៤១៣.៨០ ហើយកំណត់ប្រាក់ចំណេញនៅតម្លៃ១៤០៥ និងកំណត់ការបញ្ឈប់ការខាតបង់នៅតម្លៃ១៤២៣ ដោយយោងទៅលើ៖ *បច្ចេកទេស (TECHNICAL)
១.លើតម្លៃ៖បើប្រៀបធៀនឹងប៉ុន្មានឆ្នាំកន្លងមកនេះ មាសមានការកើនឡើងខ្លាំង ហើយវាជាតម្លៃខ្ពស់ផងដែរ
២.ផ្តោតលើការវិភាគលើឆាត យើងឃើញថា ក្នុងមួយរយៈនេះ តម្លៃមាសមិនទៅណាឆ្ងាយពី១៣៩៦ដុល្លារ ទៅ១៤៣០ដុល្លារក្នុងមួយអោន
៣.យោងតាមការគណនាបច្ចេកទេសPivot តម្លៃមាស ក៏មិនចេញឆ្ងាយពីតម្លៃបច្ចុប្បន្នដែរ
*ការវិភាគព័ត៌មាន (FUNDAMENTAL)
១.សង្រ្គាមពាណិជ្ជកម្មចិនអាមេរិកនៅមិនទាន់មានសញ្ញាណាមួយគួរឱ្យកត់សម្គាល់ និងក្តៅគគុកបន្តទៀតឡើយ
២.ធនាគារកណ្តាលអាមេរិកនៅសល់រយៈពេលច្រើនថ្ងៃទៀតក្នុងការកំណត់អាត្រាការរបស់ខ្លួន
៣.ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ ហាក់បីដូចជាស្ងប់ស្ងាត់នៅច្រកសមុទ្រអ័កមូស ដែលជាច្រកអន្តរជាតិនៅជាប់ព្រំដែនរបស់ប្រទេសអ៊ីរ៉ង់
៤.ព័ត៌មានទាក់ទងនឹងប្រាក់ដុល្លារអាមេរិកដូចជា Non-farm,CPI,PPI,Retail Sales ក្នុងខែនេះ នៅមានភាពវិជ្ជមានល្អប្រសើរច្រើន៕