មានចំណុច​ទាំង​៤នេះ ​ឡានសាំង​នឹងលក់លែង​ដាច់ ក្រោយ​ឡាន​អគ្គិសនី​បាន​ចូលមកកម្ពុជា​យ៉ាងសន្ធឹកសន្ធាប់

បច្ចុប្បន្ន​ប្រទេសកម្ពុជា​មានរថយន្ត​រាប់លានគ្រឿង​ ដែលកំពុងមានការ​ចរាចរណ៍​ និងមួយចំនួន​ទៀត កំពុងមានការ​នាំចូលយ៉ាង​ច្រើនសន្ធឹកសន្ធាប់​ ប៉ុន្តែបើក្រឡេក​មើល​រថយន្តអគ្គិសនីវិញក៏កំពុងមានការ​នាំចូលក្នុង​ប្រទេសកម្ពុជា​ ដើម្បីធ្វើការ​ប្រគួតប្រជែង​ជាមួយ​ឡានសាំង​ផងដែរ​។

ដើម្បីកាត់បន្ថយលើការចំណាយសាំង​ និង​កាត់បន្ថយឡាន​សាំង​ ប្រទេសយើងគួរ​តែមាន៤ចំណុច​ខាងក្រោមនេះ៖

១-ការលើកទឹកចិត្តពីរដ្ឋាភិបាល

ចង់ប្តូរចិត្តមនុស្សពីជិះឡានសាំងមកជិះឡានអគ្គីសនីមិនមែនជារឿងងាយស្រួលទេ លុះត្រាណាតែកម្ពុជាធ្វើដូចថៃ ដោយរដ្ឋាភិបាលមានគម្រោងយកពន្ធនាំចូលឡានអគ្គីសនី០% លើកលែងពន្ធសាជីវកម្មរយៈពេលចាប់ពី៥ ដល់ ៨ ឆ្នាំ ព្រមទាំងលើកលែងពន្ធសម្រាប់ម្ចាស់រថយន្តផងដែរ។

២-ស្ថានីយ៍សាកអាគុយ

មានឡានអគ្គីសនីលុះត្រាណាតែមានស្ថានីយ៍សាកអាគុយនៅតាមទីសាធារណៈ ទោះបីឡានអគ្គីសនីអាចសាកអាគុយនៅតាមផ្ទះបានពិតមែន ប៉ុន្តែការបើកបរផ្លូវឆ្ងាយត្រូវការឲ្យឡានសាកអាគុយឡើងវិញ។ ដូចជានៅប្រទេសថៃរដ្ឋាភិបាលចង់កសាងស្ថានីយ៍សាកអាគុយឡានអគ្គីសនី ឲ្យបានប្រមាណ៣០០កន្លែងទូទាំងប្រទេសក្នុងជំហានដំបូង​។

៣-ហេដ្ឋារចនាសម្ព័ន្ធ

បញ្ហាពីរដែលឡានអគ្គីសនីជួបប្រទះ គឺវាមិនអាចហែលទឹកដូចឡានសាំងទេ ដោយសារកាលណាវាត្រាំទឹកយូរ ទឹកនឹងជ្រាបចូលអាគុយ វានឹងប៉ះពាល់ដល់ម៉ាស៊ីនឡាន មួយទៀតឡានអគ្គីសនីដែលផលិតនៅពេលបច្ចុប្បន្ននេះមិនទាន់មានសមត្ថភាពបើកបរក្នុងផ្លូវពិបាកៗបាននៅឡើយ។

៤-កម្លាំង

ឡានអគ្គីសនីដែលលក់នៅស្រុកខ្មែរសព្វថ្ងៃ ជាទូទៅមានកម្លាំងខ្សោយនៅឡើយសម្រាប់តែបើកបរជិតៗផ្ទះប៉ុណ្ណោះ។ ជាក់ស្តែងឡានអគ្គីសនីនៅស្រុកខ្មែរបច្ចុប្បន្ននេះអាចបើកបរបានចម្ងាយប្រមាណ១០០ ទៅ ១២០ គីឡូម៉ែត្រ និងល្បឿនលឿនបំផុត៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ដូចច្នោះបើឡានអគ្គីសនីចង់លក់ដាច់ទាល់តែវាឡើងសមត្ថភាពខ្លាំងជាងនេះ៕