គួតែប្រុងប្រយ័ត្នក្នុងការផុសពាក្យអ្វីមួយនៅលើបណ្ដាញសង្គម! ពិធីការនីថៃមួយរូបនេះទទួលរកការរិះគន់យ៉ាងធ្ងន់ធ្ងរនិងត្រូវបានឈប់ពីការងារព្រោះតែពាក្យប៉ុន្មានឃ្លានេះ….!

ជាប្រធានបទដែលកំពុងតែក្ដៅកកុគ សម្រាប់ពត៌មានឈប់ពីការធ្វើពិធីការនីរបស់ Ma Ornapha ទាំងអស់នេះបានកើតឲ្យមានការសន្និដ្ឋានថាការឈប់ពីការងារនេះអាចបណ្ដាលមកពីសាម៉ីខ្លួនបានចេញមុខនិយាយនៅលើបណ្ដាញសង្គមទាក់ទងទៅនិងរឿងនយោបាយ

អាចដោយសារតែពាក្យដែលពិធីការនីរូបនេះនិយាយមានលក្ខណៈធ្ងន់ធ្ងរថា “ដេកជំទែង……នៅផ្ទះទៅ មិនបាច់មករៀនទេពួកក្មេងប្រេត” ឬយ៉ាងណា? ក្រោយពេលដែលម្ចាស់ខ្លួនបានសរសេរបញ្ចេញមតិបែបនេះធ្វើឲ្យកើតការរិះគន់យ៉ាងខ្លាំង ព្រោះតែឃ្លាប្រយោគនិយាយធ្ងន់ធ្ងរពេក ធ្វើឲ្យអ្នកបណ្ដាញសង្គមមិនពេញចិត្តនិងប៉ះពាល់ដល់កម្មវិធី

ជាក់ស្ដែង Ma Ornapha បានចេញមកនិយាយតាមកម្មវិធីទូរទស្សន៍ Thairath TV ដែលនាងជាពិធីការនីម្នាក់នៅក្នុងនោះថា “ពីពេលនេះទៅ Ma Ornapha លែងបានមកបំពេញតួនាទីក្នុងកម្មវិធីនេះទៀតហើយ ទើបមកបញ្ចាក់ជូនច្បាស់”

គ្រប់គ្នាដែលជាអ្នកគាំទ្រកម្មវិធីហើយនិងជាអ្នកគាំទ្រ Ma Ornapha ក៏បានចូលទៅផ្ដល់កម្លាំងចិត្តនៅលើបណ្ដាញសង្គមជាច្រើន

អត្ថបទដោយ : នីត្តា