ពាក្យថាមិនអី! ពេលនេះមានអ្នកចេញមុខមកបញ្ចាក់ពីពាក្យសម្ដីរបស់ពិធីការិនី Ma Ornapha ដែលត្រូវបានគេបញ្ឈប់ពីកម្មវិធីល្បីៗរបស់ប្រទេសថៃក្រោយពីមានការរិះគន់ខ្លាំងក្នុងរឿង…..! មានរូបភាព

នៅតែជាប្រធានបទក្ដៅដែលកំពុងតែមានគេនិយាយរិះគន់ខ្លាំងជាបន្ដបន្ទាប់ សម្រាប់ពិធីការិនីសិស្សច្បង Ma Ornapha ដែលបានទទួលរងការិះគន់ខ្លាំងពេលនាងចូលទៅ comment ចេញមតិចំពោះកូនសិស្សធ្វើបាតុកម្ម រហូតមកដល់ពេលនេះសាម៉ីខ្លួនត្រូវបានបញ្ឈប់ពីការធ្វើជាពិធីការិនីនៅក្នុងកម្មវិធីល្បីៗ

ហើយថ្មីៗនេះ Moodt ជាម្នាក់ដែលរួមការងារហើយស្និតស្នាលជាមួយនិង Ma Ornapha  បានបើកបង្ហាញដល់រឿងខាងលើព្រមនិងពាក្យសម្ដីមួយចំនួនដែលខ្លួនបាននិយាយជាមួយMa Ornapha ក្រោយពីកើតរឿងនេះឡើង

Moodt ប្រាប់ថា ខ្លួនបានមានឪកាសនិយាយជាមួយនិង Ma Ornapha ហើយសួរថា “បង Ma ទៅរួចអត់” ខាងគាត់ក៏ឆ្លើយវិញថា “រួច” ហើយនិយាយបន្ដដល់ប្រធានបទការបញ្ឈប់តួនាទីជាពីធីការិនីនៅក្នុងកម្មវិធី “Kavsaikai” និង  “3Zap”

រឿងក្ដៅបំផុតនិង Moodt បន្ដទៀតថា មានមិត្តភ័ក្ដតារារបស់ Ma Ornapha ផុសរឿងនេះហើយគាត់គិតថាជាការនិយាយលេង ក៏ចូលទៅ comment លេងៗ ជាមួយមិត្តភ័ក្ដ តែចុងក្រោយបានលុបហើយតែមិនទាន់មានអ្នកថតទុកបន្ដទើបធ្វើឲ្យមានរឿងនេះឡើង

ក្រោយពីខាងកម្មវិធី Kavsaikai ប្រកាសថាបញ្ឈប់ Ma Ornapha ខ្ញុំក៏បានខលទៅរកហើយប្រាប់គាត់ថាឲ្យទៅសម្រាកលំហែមួយរយៈទៅ មិនបាច់ស្ដាប់មិនបាច់មើលអីទាំងអស់ នៅពេលដែលសួរថា ទៅរួចអត់ Ma Ornapha នៅឆ្លើយថា “ខ្ញុំយល់ចំពោះអ្វីដែលកើតឡើងចំពោះខ្ញុំ Moodt តែខ្ញុំមិនអត់ការងារធ្វើ” ហើយនៅប្រាប់ទៀតថា “ខ្ញុំដឹងហើយក៏អគុណដែលបារម្ភ តែខ្ញុំមិនដឹងថាពីពេលនេះទៅត្រូវធ្វើអ្វី ខ្ញុំមិនចង់ក្លាយជាមនុស្សអត់ការងារធ្វើទេ ដឹងថាប្រាកដជាមានរឿងកើតឡើងតែមិននឹកស្មានថាខ្លាំងយ៉ាងនេះ”

ក្រៅពីនេះ Moodt នៅនិយាយឲ្យស្ដាប់ទៀតថាជាធម្មតា Ma Ornapha ជាមនុស្សចូលចិត្តអាន comment ទាំងអស់ ធ្លាប់ឃើញដោយផ្ទាល់អានពាក្យគេជេរនិងហើយទឹកភ្នែកហូរហើយទើបលុបពាក្យជេរនិងម្ដងមួយៗ

អត្ថបទដោយ : នីត្តា