ប្រយ័ត្នឲ្យមែនទែន! តារាសម្ដែងស្រីម្នាក់នេះខំធ្វើបុណ្យប្រលែងត្រីតែបែរជាត្រូវអ្នកគាំទ្ររិះគន់ដោយតែ Caption របស់នាង….! មានរូបភាព

Ice Apisada ជួបការរិះគន់…..! ខំធ្វើបុណ្យប្រលែងត្រីតែបែរជាត្រូវគេរិះគន់ទៅវិញ នៅពេលដែលតារាសម្ដែងស្រីស្អាត Ice Apisada តាំងចិត្តសន្សំបុណ្យកុសលនៅវត្តហើយបានផុសឃ្លានៅពីលើវីឌីអូពេលកំពុងតែប្រលែងត្រីចូលទឹក

ដោយ Ice Apisada បានសរសេរថា “យកបុណ្យកុសលមកផ្ញើចា ទៅផ្សារទៅទឹញត្រីចា #ព្យាយាមទប់អារម្មណ៍បំផុតហើយ?លួចខ្លាចត្រីពេលវាប្រជ្រៀតគ្នា” បានធ្វើឲ្យអ្នកបណ្ដាញសង្គមចូលមកមើលវីឌីអូហើយក៏មានការ comment រិះគន់ជាច្រើន ហើយសួរនាងថា ប្រលែងត្រីអីចូលទឹកនិង ព្រមទាំងមានដាល់តឿននាងទៀតថា កុំឲ្យប្រលែងត្រីរ៉ុស ព្រោះវាអាចមានហានិភ័យបំផ្លាញប្រព័ន្ធអេកូឡូស៊ី

ធ្វើអីក៏មិនសូវជាត្រូវចិត្តគាត់ដែរលោកអ្នកបណ្ដាញសង្គមអើយ ធ្វើជាតារាចាំតែខុសទេឬអីចា

អត្ថបទដោយ : នីត្តា