នៅតែមានអ្នកសង្ស័យចំពោះការបើកបង្ហាញខ្លួនរវាង Taew និងលោកហៃសូ Nai !! ពេលនេះ Min Chalida បញ្ចាក់ច្បាស់ៗថាអ្នកទាំងពីរ………..! មានរូបភាព

មិនសូវជាបានសម្ភាសន៍ពីរឿងខ្លួនឯងប៉ុន្មានទេព្រោះតែរវល់បកស្រាយរឿងមិត្តភិក្ដទៅវិញសម្រាប់តារាសម្ដែងស្រី Min Chalida រឿងការបើកបង្ហាញខ្លួនរវាងមិត្តសម្លាញ់ Taew និងលោកហៃសូ Nai

ដោយនៅក្នុងកម្មវិធី Valen S celebrate exclusive with Mint Chalida នាងបានផ្ដល់បទសម្ភាសន៍ដល់អ្នកយកពត៌មានរឿងជាច្រើនថែមទាំងមានរឿងរបស់មិត្តសម្លាញ់ផងដែរថា “Taew បានណែនាំខ្លួននិងឋានៈជាផ្លួវការរបស់លោកហៃសូ Nai ដល់ក្រុមរបស់ខ្លួនហើយតើមែនទេ?”

“ក៏មានឪកាសបានទទួលទានអាហារជាមួយគ្នា ហើយក៏ល្អខ្លាំងណាស់ បងគាត់គួឲ្យស្រលាញ់ តែសម្រាប់រឿងលម្អិតថាឆ្លងផុតឬអត់និង រឿងនេះត្រូវឲ្យអ្នកទាំងពីរជាអ្នកសម្រេចចិត្តខ្លួនឯង យើងជាមិត្តបានត្រឹមតែឈរមើលក្បែរៗ ទាំងបារម្ភៗ ដឹងតែថាគាត់គួឲ្យស្រលាញ់មកល្អ (ញញឹម) មានតែចាំមើលទាំងអស់គ្នា ត្រូវផ្ដល់ពេលវេលាសម្រាប់ពួកគាត់ទាំងពីរចា”

អត្ថបទដោយ : នីត្តា