គួរឲ្យស្រលាញ់ម្ល៉េះ! Bitoey តែងខ្លួនឲ្យកូនស្រីទើបតែកើត ឃើញហើយនរណាក៏សរសើរ​!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Bitoey ទើបតែសម្រាលបានកូនស្រីសំណព្វចិត្តម្នាក់ ហើយខណៈពេលនេះអ្នកនាងក៏កំពុងតែចិញ្ចឹមបីបាច់ថែរក្សាគេយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដែរ។

ដោយឡែកងាកទៅចាប់អារម្មណ៍ពីរូបសម្រស់កូនស្រីអ្នកនាងវិញ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ជាក់ស្ដែងដូចជាថ្មីៗនេះ អអ្នកនាងបានបង្ហោះរូបភាពកូនស្រីជាច្រើនសន្លឹក ដោយរៀបចំនិងតុបតែងឲ្យកូនស្រីយ៉ាងល្អ ជាមួយនឹងឈុតពណ៌ស្វាយនិងខ្មៅ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

លើសពីនេះទៅទៀត តាមរយៈការតុបតែងខ្លួនលើកនេះ មហាជនជាច្រើនក៏សរសើរ Bitoey ពិតជាអ្នកម៉ាក់ដ៏ល្អមែន ពូកែតុបតែងខ្លួនឲ្យកូនស្រីស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី