ម៉ាក់យ៉ាងម៉េចកូនយ៉ាងនិងដែរហើយពិតជាមិនខុសទេ!! កូនប្រុស Chompoo Araya ធ្វើឲ្យគ្រប់គ្នាភ័យផងអស់សំណើតផងដោយសារតែទាំងពីរនាក់ខលទៅប៉ូលីស…..! មានរូបភាព

នៅតែគ្រងតំណែងជាសំណព្វចិត្តរបស់បងៗបានយ៉ាងល្អមែនហើយ សម្រាប់កំលោះតូចទាំងពីរ Shayfa-Phayu កូនប្រុសរបស់ Chompoo Araya ដោយក្រៅពីភាពគួឲ្យស្រលាញ់តាមភាសាក្មេងហើយក៏នៅមានរឿងដែលទាំងពីរនាក់ចូលចិត្តសម្ដែងរករឿងអ្នកជុំវិញខ្លួនជាញឹកញាប់

ដោយជាក់ស្ដែង នៅខណៈពេលដែល Shayfa-Phayu កំពុងតែចាំអ្នកម៉ាក់តែងមុខធ្វើសក់ទៅធ្វើការ ទាំងពីរនាក់ក៏សម្ដែងរករឿងគ្រប់គ្នាដោយការខលទូរសព្ទទៅហៅលលោកប៉ូលីសឲ្យមកចាប់ជាងតែងមុខធ្វើសក់ ទោះបីជាគ្រប់គ្នាប្រាប់ឲ្យជួយខលកុំឲ្យអោយលោកប៉ូលីសមកព្រោះតែមិនចង់ត្រូវចាប់ខ្លួន ប៉ុន្ដែក្លាយទៅជាតឿនប៉ូលីសឲ្យឆាប់មកក្នុងស្នាមញញឹមពោរពេញទៅដោយក្ដីសុខព្រោះតែបានរករឿងអ៊ុំៗ

តែមើលទៅដូចជាបណ្ដឹងនេះត្រូវបានផ្លាស់ប្ដូរ នៅពេលដែលជាងតែងមុខផ្ទាល់ខ្លួនរបស់អ្នកម៉ាក់បានសម្ដែងរករឿងវិញដោយនិយាយថា Shayfa-Phayu លួចយកគ្រឿងសម្អាងទៅបានយកមកឲ្យវិញឬនៅ បើមិនដូច្នេះទេនិងប្រាប់លោកប៉ូលីសឲ្យចាប់ទាំងពីរនាក់និងហើយ

មិនទាន់អីផងអូន Phayu ប្រញាប់យកខ្សែកដែលចូលចិត្តយកកាន់លេងមកឲ្យវិញយ៉ាងលឿនព្រោះតែមិនចង់ត្រូវប៉ូលីសចាប់ ចំណែកខាងបង Shayfa ក៏លួចសើចហើយនិយាយថា Phayu ធ្វើខុសហើយ​ សម្រាប់សាម៉ីខ្លួនក៏ញញឹមបែបអៀនៗ ហើយប្រាប់ថាឲ្យជួយយកខ្សែកទៅអ៊ុំតិច ដោយ Phayu បានប្រាប់បន្ដទៀតថា មិនឲ្យលោកប៉ូលីសមកហើយ ដោយប្រយោគថា លោកប៉ូលីសមិនបាច់មកទេ

អត្ថបទដោយ : នីត្តា