កន្លែងណាមិនផ្ដល់តម្លៃឲ្យយើងៗក៏មិនចំាបាច់នៅទៀតដែរ! Bow Maylada តាំងតែពីប្ដូរកន្លែងការងារថ្មីមកអ្វីៗក៏ប្រសើរជាងមុនដែរការងារក៏មានច្រើនមានគេ……! មានវីឌីអូ

នៅក្នុងកម្មវិធី SACICT AWARD 2020 Bow Maylada បានចាប់ឪកាសផ្ដល់បទសម្ភាសន៍រឿងការផ្លាស់ប្តូរជីវិតការងារកន្លងមក ព្រមទាំងរឿងបេះដូងដែលមិត្តៗអ្នកគាំទ្រចង់ជីកឬសជីកគល់ទៀតផង

ការដែលយើងនៅបែកប៉ុស្ដន៍គ្នាបែបនេះ តើត្រូវឲ្យយើងកាន់តែសន្សំពិន្ទុខ្លាំងឡើងដែរទេ?

“ត្រូវចាំមើលបន្ដទៀត មើលៗគ្នាសិនទៅតែបើរឿងពេលវេលាជួបគ្នាយ៉ាងម៉េចនោះគឺមានតិចណាស់ ព្រោះរាល់ថ្ងៃនេះម្នាក់ខំធ្វើការងាររៀងខ្លួនស្ទើរតែគ្មានពេលជួបគ្នាទេ ដូច្នេះហើយអ្វីដែលយើងអាចធ្វើបានគឺព្យាយាមចែកឲ្យគ្នា តែដូចជាគ្មានត្រូវពេលគ្នាបន្ទិចណាទេ (សើច) ក៏ធ្វើការសិនទៅ ទំនេរពេលណាចាំជួបគ្នា”

“តែបើសួរថាខ្ញុំពិបាកចិត្តរឿងពេលវេលាដែលអាចជាបញ្ហារយៈពេលវែងនៅថ្ងៃអនាគត អើ…..តាមពិតទៅរឿងនេះមិនធ្លាប់គិតទេ បើជាគូទោះជាយ៉ាងណាក៏នៅតែជាគូដែរ ឲ្យពេលវេលាជាអ្នកពិសោធន៍យើងរឿយៗទៅល្អជាង មើលៗគ្នាសិនទៅ​ហើយអ្វីដែលសំខាន់គឺយើងត្រូវតែជឿចិត្តគ្នា បើគាត់ធ្វើឲ្យយើងជឿជាក់យើងត្រូវតែជឿជាក់”

 

ពេលក្រោយទៀតតើមានដំណើរកំសាន្ដរបស់យើងទាំងពីរទៀតដែរទេ?

“យកការពិត ពេលទៅដើរលេងមិនសូវផ្អែមល្ហែមអីទេ គឺបើមើលរូបអាចនិងគួឲ្យស្រលាញ់ តែសំខាន់អ្នកនៅជុំវិញទៅដែរភាពច្រើនគាត់ឈឺក្បាល (សើច)”

មានអារម្មណ៍ថាតាំងតែប្ដូរកន្លែងប៉ុស្ដន៍មកការងារច្រើនឡើង?

“សាធុ តាមពិតទៅ ណាតែជាការងារផ្សេងៗដែលច្រើនឡើង ដូចជាការថតទស្សនាវដី្ដ ថតអនឡាញ ដូចដែលបានប្រាប់ចឹងពេលដែលយើងដូរក៏មានអ្នកស្គាល់ច្រើនឡើងនៅក្នុងវិស័យសិល្បៈ ឪកាសល្អជាច្រើនបានចូលមកជាងមុន ប្រមាណនិងឯង”

អត្ថបទដោយ : នីត្តា