សង្សា Mario បានបង្ហើបប្រាប់ថាតាំងពីមានទំនាក់ទំនងគ្នាមក 7ឆ្នាំហើយតែមិនដែលមានពេលវេលាឲ្យនាងទេ បើនៅតែបែបនេះ….! មានរូបភាព
មួយភ្លេតសោះមួយគូនេះមើលចិត្តបាន 7ឆ្នាំទៅហើយសម្រាប់គូស្នេហ៍តារាប្រុសពាន់លានលោក Mario និងអ្នកសម្ដែងស្រី Junji អាចនិយាយបានថាពីរនាក់ស្ទើរតែមិនមានរូបភាពគូឲ្យហ្វេនៗបានឃើញញឹកញ៉ាប់បប៉ុន្មានទេ តែក៏មានលួចផ្អែមល្ហែមខ្លះឲ្យបានត្រជាក់ចិត្តដែរ
ជាក់ស្ដែង Junji បានបើក Instagram @junji_junp ឲ្យអ្នកគាំទ្របានសួរដាក់ដោតចិត្តផ្សេងៗ ហើយនៅក្នុងនោះក៏មានការសួរពីអាថ៌កំបាំងរឿងស្នេហាក៏គង់វង់យូរអង្វែង ព្រោះតែមិនដែលមានរឿងឈ្លោះគ្នាដើម្បីដោះស្រាយទេ
រឿងនេះ Junji ក៏បានចេញមកឆ្លើយតបដោយហេតុផលយ៉ាងត្រង់ទៅត្រង់មក “ធ្លាប់ខឹងធ្លាប់ងរខ្លះដែរ តែយើ៊ងធំៗអស់ហើយចង់ធ្វើអ្វីដែលយើងចង់ធ្វើ បងគាត់ក៏មានររឿងដែលលត្រូវធ្វើ ខ្ញុំក៏មានរឿងដែលត្រូវធ្វើ សរុបមកប្រើពេលវេលារបស់យើងទាំងពីរឲ្យមានតម្លៃ ទំនេរត្រូវពេលគ្នាចាំមកជួបគ្នា ជីវិតមិិនគួធ្វើអ្វីពិបាក ភ្លេចៗខ្លួន យើងក៏ស្លាប់ចោលគ្នា ទើបគិតថាសប្បាយៗតែក៏មិនត្រូវប្រមាណ”
យល់គ្នាទៅវិញទៅមកបែបនេះ ទើបមិនចំលែកដែលអ្នកទាំងពីរអាចនៅដោយធម្មតាបាន 7ឆ្នាំហើយជឿជាក់ថាតួឯកប្រុសតួឯកស្រីយើងអាចដើរទៅមុខដោយគ្មានបញ្ហា
អត្ថបទដោយ : នីត្តា