តោះទៅមើលក្រុមស្រីស្អាតបង្អួតសម្រស់ក្នុងឈុតហែលទឹក! Taew, Toey, Mew, Matt, Mint លេងមួយទំហឹងបានដើរលេងជុំគ្នាម្ដង! មានវីឌីអូ

ក្រុមស្រីស្អាត Taew, Toey, Mew, Matt, Mint កៀកស្មាគ្នាដើរលេងសមុទ្រភូកេត សប្បាយរីករាយជុំគ្នាប្រជែងបង្អួតសម្រស់ក្នុុងឈុតហែលទឹកស៊ិចស៊ីតិចៗ ធ្វើឲ្យហ្វេនៗប្រញាប់ចុចឡាយភ្លាមៗ

យូរៗ ទើបមានពេលវេលាត្រូវគ្នាសម្រាប់ក្រុមស្រីស្អាត ហើយក៏មិនបណ្ដោយឲ្យពេលវេលាល្អនេះកន្លងហួសទៅទទេៗដែលដោយ ទាំងអស់គ្នាបានកៀកស្មាគ្នាដើរលេងសាងអនុស្សាវរីិយ៍ជុំគ្នាជាពិសេសមានទាំងគូស្នេហ៍ទៅម្នាក់មួយគូៗទៀតផងលើកលែងតែស្រីស្អាតមាឌល្អិតជាងគេគឺ Toey 

ច្បាស់ណាថាមកសមុទ្រម្ដងក្រមុំៗមិនភ្លេចទេរឿងឈុតហែលទឹកឈុតដើរមាត់ឆ្នេរ ហើយដំណើរកំសាន្ដនេះក្រមុំៗយើងមិនបានធ្វើឲ្យអ្ន​កគាំទ្រខកបំណងនោះទេព្រោះតែគ្រប់គ្នាឈុតតែប្រជែងបង្អួតសម្រស់ររបស់ខ្លួន​ពិតមែន។​​ អាចនិយាយបានថាដើរលេងលើកនេះពិតជាចំនេញមែន បានឃើញភាពស្រស់ស្អាតទាំង5នាក់ គ្រប់គ្នាឃើញហើយមិនចុចឡាយមិនចុចស្រលាញ់មិនបានពិតមែនព្រោះស្អាតពេញ 100ពិន្ទុចា

អត្ថបទដោយ : នីត្តា