នរណាមិនសរសើរ! ទឹម រដ្ឋា និងប្អូនស្រី ស្លៀកឈុតប្រពៃណីទៅវត្តឆ្នាំនេះ សមសួនខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយកញ្ញា ទឹម រដ្ឋា និងប្អូនស្រី កញ្ញា ទឹម វត្តី ដែលអ្នកទាំងពីរគឺជាតារាសម្ដែង និងជាតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាព ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរក៏តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញអ្នកទាំងពីរ រៀបចំខ្លួនក្នុងឈុតប្រពៃណីពណ៍លឿងយ៉ាងស្រស់ស្អាត ទៅវត្តដើម្បីធ្វើបុណុ្យនាឱកាសបុណ្យកាន់បិណ្ឌយើងនេះ មើលអ្នកទាំងពីរពិតជាសមសួនខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ​ មហាជនជាច្រើនក៏បាននាំគ្នាសរសើរសម្រស់តារាស្រីបងប្អូនទាំងពីរដួងនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់​ ពិសេសពេលតែងខ្លួនក្នុងឈុតប្រពៃណីបែបនេះ មើលទៅពិតជាលេចធ្លោនិងទាក់ទាញខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី