ទុកកូនមួយឡែក! Matthew និង Lydia ផ្អែមល្ហែមនិងគ្នា ជាមួយឈុតប៊ីគីនីសុិចសុីកប់ទៀត!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះ ប្ដីប្រពន្ធរវាងតារាចម្រៀងនិងសម្ដែង Mattew និង Lydia មានកូន២រូបហើយក៏ដោយ ក៏ជីវិតគ្រួសារមួយនេះនៅតែផ្អែមល្ហែមខ្លាំងមិនចាញ់ក្មេងៗដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញអ្នកទាំងពីរ ស្លៀកសម្លៀកបំពាក់បង្អួតសម្រស់របស់ខ្លួន ជាមួយនិងកាយវិកាយផ្អែមល្ហែមយ៉ាងខ្លាំង ហើយថែមទាំងបានបញ្ចេញសាច់យ៉ាងស៊ិចស៊ីនៅឯមាត់សមុទ្រ មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗគ្រប់គ្នាក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត និងប្រាថ្នាចង់បានស្នេហាបែបនេះដូចអ្នកទាំងពីរទៀតផង៕ តោះ! ចង់ដឹងថាប្ដីប្រពន្ធមួយគូនេះផ្អែមល្ហែមនិងគ្នាខ្លាំងប៉ុនណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី