មកមើលមុខពិធីការិនីថ្មី Aftakorn ក្នុងកម្មវិធី 3Zap ដែលមកជំនួសកន្លែង Ma ornapa ទាំងស្រស់ស្អាតទាំងពូកែទៀត….!

ក្រោយពីពិធីការិនីឈ្មោះ Ma ornapa បានបញ្ឈប់ពីការងារក្នុងកម្មវិធី 3Zap ប៉ុស្ដន៍លេខ 3 ព្រោះតែមានជាប់ពាក់ពន្ធ័និងរឿងអាស្រូវសង្គមធ្ងន់ធ្ងរព្រោះតែការបញ្ចេញមតិយោបល់នៅលើបណ្ដាញសង្គម ដែល Ma ornapa ប្រើពាក្យសម្ដីមិនសមរម្យចំពោះក្រុមសិស្សសាលាដែលបានធ្វើបាតុកម្ម

ជាក់ស្ដែងគ្មានអ្វីត្រូវសង្ស័យនិងធ្វើការទស្សទាយអ្វីបន្ដទៀតថាតើអ្នកណានិងមកជំនួសកន្លែងនិងកាន់តំណែងនេះបន្ដទៀត ក្រោយពីអ្នកដឹកនាំកម្មវិធី 3Zap ផុសរូបក្នុង Instagram ឈ្មោះ @polyplus_jad_hai ជារូបរបស់ពិធីការិនី Kalamare និង Chompoo Araya ដែលអ្វីឲ្យភ្ញាក់ផ្អើលនោះគឺអ្នកដែលអង្គុយនៅចាំកណ្ដាលគឺ Aftakorn មកអង្គុយថតក្នុងកម្មវិធីដែរ

ព្រមជាមួយនិងឃ្លាថា “ផ្ញើរខ្លួនផ្ញើរប្រាណផងណាចា #Aftakorn ក៏មកចា #ពិធីការិនីថ្មី #3Zap #ប៉ុស្ដន៍លេខ3 #aff_taksaorn  #chomismaterialgirl #kalamare  @aff_taksaorn  @chomismaterialgirl @kalamare” 

ហើយក៏មានអ្នកគាំទ្រចូលមកសម្ដែងការត្រេកអរនិងសម្ដែងការយល់ឃើញជាច្រើន សម្លេងតែមួយនោះគឺចូលចិត្តខ្លាំងណាស់ដែល Aftakorn ធ្វើតួនាទីក្នុងតំណែងជាពិធីការិនីថ្មី

អត្ថបទដោយ : នីត្តា