កែខ្លួនលែងទាន់ហើយ!​ Matt Peranee ផុសប្រាប់ថាអ្នកដែលនិយាយរិះគន់នាងធ្ងនធ្ងរត្រៀមខ្លួនចំពោះការកោះហៅ……! មានរូបភាព

ក្ដៅខ្លាំងណាស់ចំពោះករណីនេះលែងមែនទែនហើយ – តារាសម្ដែងស្រីនាង Matt Peranee បានផុសផ្ទាល់រឿងប្ដឹងទាំងអស់ហើយចំពោះអ្នកដែលធ្លាប់ចូលទៅ comment រិះគន់ធ្ងន់ៗ រួមការផ្ញើរសារថាឲ្យនាងជាច្រើនទៀត ដោយនាងផុសថតស្គេនរាល់ការរិះគន់ទាំងអស់

តែក្នុងរឿងនេះក៏មានអ្នកខ្លះបានដឹងកំហុសបានចូលឆាតមកសុំទោសនាង ខ្លះប្រាប់ថាគ្មានលុយបង់ការប្ដឹងហើយអ្នកខ្លះទៀតនិយាយផ្សេងៗ ដោយកញ្ញា Matt Peranee ក៏បានបង្ហាញពីរការឆ្លើយតបចំពោះអ្នកទាំងអស់នោះវិញថា “សុំទោសដូចគ្នាចា ត្រូវការពារខ្លួនឯង ទ្រាំក្នុងការយល់ច្រឡំមកច្រើនហើយ” , “អូយៗៗៗ មិនបាច់ចាំមកកែខ្លួនអីទេ វាលែងទាន់ពេលហើយពិតមែន” ព្រមទាំងប្រាប់ទៀតថា “ក៏បែបនិងហើយទស្សនិចជន”

Matt Peranee នៅបានផុសដល់អ្នកដែលមិនព្រមចប់ដែលនៅតែផ្ញើរសារមករំខាន់នាងថា “មេធាវីផ្ញើរឲ្យមកសួរថា ឯណាដីកាកោះហៅកំពុងចាំចា រង់ចាំបន្ទិចសិនណា” ព្រមទាំងប្រាប់បន្ថែមថា “មិនមានឈ្មោះមិនមានពត៌មានផ្សេងសម្រាប់ផ្ដឹង មេធាវី Nida ពូកែខ្លាំងណាស់”

អត្ថបទដោយ : នីត្តា