តោះ!ទៅមើលទាំងមើល តើតារាសម្ដែងថៃរូបណាខ្លះ ដែលមានឆានែល YouTube ផ្ទាល់ខ្លួន!!

ដូចដែលប្រិយមិ្តបានដឹងរួចមកហើយថា YouTube គឺជាគេហទំព័រដែលពេញនិយមបំផុតសម្រាប់ការមើលវីដេអូនៅប្រទេសថៃនិងនៅជុំវិញពិភពលោក។ តារាល្បីៗ ជាច្រើននៅប្រទេសថៃបានបង្កើតឆានែល YouTube របស់ពួកគេហើយបានចែករំលែកវីដេអូប្រចាំថ្ងៃប្រចាំសប្តាហ៍ឬប្រចាំខែ។

១. តារាសម្ដែងស្រី Mint Chalida

តារាស្រី Mint Chalida បានបង្កើតឆានែល YouTube ផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះថា M’s story នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៨ ។ វីដេអូទាំងអស់របស់នាងធ្វើអំពីសកម្មភាពរបស់នាងជាមួយបងប្អូនប្រុសរបស់នាង។

២. តារាសម្ដែងស្រី Patricia Good

តារាសម្ដែងស្រីរូបនេះ នាងបានបង្កើតឆានែល YouTube ផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា Patricia Good នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥ ។ វីដេអូរបស់នាង ធ្វើអំពីការថែរក្សាស្បែក ការតុបតែងខ្លួន ការធ្វើដំណើរកម្សាន្ត ការធ្វើអាហារ និងសកម្មភាពជីវិតរបស់នាង។

៣. តារាសម្ដែងស្រី Min Pechaya និង តារាស្រី Pooklook Fonthip

តារាសម្ដែងស្រី Min Pechaya និង Pooklook បានបង្កើតឆានែល YouTube របស់ពួកគេដែលមានឈ្មោះថា Girlfriends: MinPook នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ។ វីដេអូទាំងនេះគឺអំពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

៤. តារាស្រីសម្ដែងស្រី Namtarn Pichukkana និង តារាស្រី Prang Kannarun

ពួកគេបានបង្កើតឆានែល YouTube មួយដែលមានឈ្មោះថា s360 ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ដែលវីដេអូរបស់ពួកគេធ្វើអំពីសកម្មភាពជីវិតរបស់ពួកគេ។

៥. តារាសម្ដែងស្រី Margie Rasri និងស្វាមីរបស់នាង លោក Pok Passakorn

តារាសម្ដែងស្រី Margie Rasri និងស្វាមីរបស់នាង លោក Pok Passakorn បានបង្កើតឆានែល YouTube មួយដែលមានឈ្មោះថា Mindset TV ។ ដែលបច្ចុប្បន្នពួកគេបានចែករំលែកនូវវីដេអូ ដែលទាក់ទងអំពីសម្មភាពជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thaiupdate

អត្ថបទដោយ៖​ មិថុនា