ប្លែកណាស់! នេះហើយជាមុខរបស់តារាកំប្លែង កាចុប ពេលតុបតែងក្នុងឈុតរៀបការ!(មានរូបភាព)

ប្រិយមិត្តគ្រប់រូបប្រាកដជាស្គាល់ហើយ តារាកំប្លែងស្រីល្បីឈ្មោះកញ្ញា កាចុប ដែលត្រូវជាប្អូនស្រីបង្កើតរបស់ នាងចយ ត្រូវមហាជនជាច្រើនស្គាល់នាង តាមរយៈការសម្ដែងរឿងកំប្លែងក្នុងប៉ុស្ដិ៍ទូរទស្សន៍ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាកំប្លែងស្រីរូបនេះ មានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញនាងធ្វើការតុបតែងខ្លួនក្នុងឈុតកូនក្រមុំ ធ្វើឲ្យរូបសម្រស់របស់នាងប្រែប្រួលខ្លាំង នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។

យ៉ាងណាមិញថ្វីត្បិតតែរូបសម្រស់របស់តារាស្រីរូបនេះ ពីធម្មជាតិមកបែបនេះក៏ដោយ តែក្រោយពេលតុបតែងមុខ ជាកូនក្រមុំបែបនេះ មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ជាងមុនខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី