ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ព្រោះលោកតែងតែផ្ដល់ពេលវេលាសម្រាប់ពួកគេគ្រប់ពេល ទោះបីជាលោករវល់នឹងការងារខ្លាំងប៉ុនណាក៏ដោយ។
ជាក់ស្ដែងកាលពីម្សិលមិញនេះ ជាថ្ងៃកំណើតកូនប្រុសច្បងរបស់លោក ក្នុងនោះក្រុមគ្រួសារលោកបានរៀបចំកម្មវិធីមួយ ដែលមានការចូលរួមភាគច្រើនគឺសុទ្ធតែជាបងប្អូនសាច់ញាត្តិរបស់លោកទាំងអស់ មើលទៅពិតជាសប្បាយរីករាយខ្លាំងមែនទែន។
ទន្ទឹមនឹងកម្មវិធីនោះផងដែរ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ ទៅលើការតុបតែងខ្លួនរបស់លោក ខេមរៈ សិរីមន្ត ដោយគ្រប់គ្នាបានឃើញលោក លេងខ្លួនជាមួយនិងសម្លៀកបំពាក់រលុងៗជាឈុត មើលទៅដូចឈុតគេងយប់អញ្ចឹង ហាមើលទៅពិតជាប្លែកភ្នែកនិងសង្ហាតែម្ដង៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី