តាមពិត Margie ក្លាយជាមិត្តជិតស្និទជាមួយ Yaya និង Kimberly ដោយសារហេតុផលនេះសោះ

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា Margie Yaya និង Kimberly គឺជាមិត្តភក្ដិសំណព្វចិត្តនឹងគ្នា ដែលពួកគេមានភាពជិតស្និទ្ធយ៉ាងខ្លាំងស្ទើរតែដូចជាបងប្អូនស្រីបង្កើតទៅហើយ។ កាលពីថ្មីៗ កន្លងទៅ នេះ Margie ក៏បានប្រាប់ថា នាងចាប់ផ្ដើមស្គាល់គ្នាជាមួយ Yaya ហើយនិង Kimberly នៅកំឡុងពេលដែលពួកនាងបានថតរឿង ”’4 Huajai Haeng Khon Khao” ជាមួយគ្នា ។

តារាស្រីរូបនេះក៏បានបន្ដទៀតថានាងបានចំណាយថតរឿងជាមួយអ្នកទាំងពីរស្ទើរតែពេញមួយឆ្នាំ បន្ទាប់មកពួកនាងក៏ចាប់ផ្ដើមជិតស្និទនឹងគ្នា ហើយទៅដើរកម្សាន្ដជារឿយៗ ជាមួយគ្នាថែមទៀតផង។ មកទល់ពេលនេះគឺមានរយៈពេលជាង ៩ ឆ្នាំ មកហើយដែលតារាស្រីទាំងបីរូបនេះបានស្គាល់គ្នា នឹងក្លាយជាមិត្តសំលាញ់នឹងគ្នា៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ