កូនប្រុសរបស់ Dew Arisara នៅតូចតែប៉ុណ្ណឹងសោះមានអ្នកសុំស្មគ្រ័ចិត្តធ្វើកូនប្រសារព្រាតព្រោងទៅហើយព្រោះតែ……! មានរូបភាព

ថ្វីត្បិតតែខ្លួនមិននៅប្រទេសថៃ ប៉ុន្ដែអ្នកម៉ាក់ស្រីស្អាតយ៉ាង Dew Arisara ក៏តែងតែមានរូបភាពគួអោយស្រលាញ់របស់កូនប្រុសក្នុងវ័យ 7ខែ មកផ្ញើរហ្វេនៗបានមើលបានឃើញជាប់ជានិច្ច

ដូចក្នុងពេលថ្មីៗនេះអញ្ចឹង (19 មីនា 2023) Dew ក៏ទើបតែបង្ហោះរូបភាពរបស់អូន Silas ក្នុងស្ទាយតែងខ្លួនបែបថ្មីហើយសូមជម្រាប់ថាស្ទាយមួយនេះអូន Silas បានធ្វើអោយបេះដូងបងៗរលាយដូចទឹកកកត្រូវថ្ងៃអញ្ចឹង ទាំងគួអោយស្រលាញ់ និងសង្ហាគួអោយខ្នាញ់ ច្រមុះតូចស្រួច ភ្នែកមូលក្រឡង់ៗ ស្បែកសខ្ចី ញញឹមតិចៗទៀតអូយសន្លប់ឈរចា សំខាន់មានទាំងប្រយោគថា “ចៅសំណព្វចិត្តរបស់លោកតា”

បងៗនិងអ្នកស្រលាញ់ក្មេងបានឃើញហើយប្រញាប់ចូលទៅសរសើរពីភាពសង្ហារបស់អូនតូចគ្រប់ៗគ្នា បើអាចសុំស្មគ្រ័ចិត្តធ្វើកូនប្រសាររបស់ម៉ាក់ Dew បានទេ

អត្ថបទដោយ : នីត្តា