កូនអ្នកចង់ញុំាតើ Patricia​ ពរពោះទៅចូលរួមមង្គលកា មានវីដេអូដែលត្រូវគេលួចខណៈពេលកំពុងដើរ…….! មានវីដេអូ

ឡើងតំណែងជាអ្នកម៉ាក់ជាផ្លូវការហើយសម្រាប់ Patricia Good ទោះបីត្រូវពរពោះធំប៉ុណ្ណា ក៏នៅតែមានសម្រស់ស្រស់ស្អាតដូចដើមគ្មានបាក់សម្រស់អ្វីបន្ទិចសោះឡើយ អ្វីដែលសំខាន់នាងមើលថែខ្លួនឯងបានល្អខ្លាំងណាស់ សាម៉ីខ្លួនក៏នៅតែមិនភ្លេចមើលថែកូនក្នុងផ្ទៃដែរ រឹងមាុំទាំងម៉ាក់ទាំងកូនតែម្ដងចា

នៅពេលថ្មីៗនេះ ក៏បានបណ្ដើរស្វាមីរូបសង្ហា Note Wisatt ទៅចូលរួមមង្គលកាមិត្តជិតដិត ហើយម៉ាក់ៗតុបតែងខ្លួនយ៉ាងស្រស់ស្អាត សមជាអ្នកម៉ាក់កំពុងមានផ្ទៃពោះពិតៗ ហើយក៏នៅមានរូបនិងវីដេអូស្អាតៗថែមទាំងគួអោយស្រលាញ់ផុសបង្អួតហ្វេនៗទៀតផង

វីដេអូមួយក្នុងចំណោមនោះ គឺជាខណៈពេលមួយដែល Patricia កំពុងសប្បាយក្នុងការញុំអាហារយ៉ាងឆ្ងាញ់មាត់ ដល់ថ្នាក់ត្រូវមិត្តភ័ក្ដបង្អាប់ថា “ម៉ាមីស្រេកឃ្លាន” ហើយខាងសាម៉ីខ្លួននាងបានឆ្លើយតបខ្លីៗថា “ឆ្ងាញ់” បង្កើតការពេញចិត្តនិងស្នាមញញឹមដល់ហ្វេនៗជាខ្លាំង

អត្ថបទដោយ : នីត្តា