មើលមួយភ្លេតពិតជាមិនស្គាល់ពិតមែន! Aum Patchrapa ធ្វើអោយអ្នកបណ្ដាញសង្គមគាំងខ្លាំងណាស់ព្រោះរូបពិតខាងក្រៅមិនដូចរូបក្នុង…..!​ មានរូបភាព

ពិតជាតារាស្រីជួរមុខក្នុងវិស័យសិល្បៈរបស់ប្រទេសថៃពិតមែនហើយ សម្រាប់តួឯកស្រីស្អាតយ៉ាង Aum Patchrapa ទោះបីជាពេលវេលាកន្លងទៅផុសយូរប៉ុណ្ណាក៏មិនអាចប្រហារសម្រស់របស់នាងបានឡើយ នៅតែស្រស់ស្អាតដូចដើមឡើងតែអាយុតែសម្រស់គ្មានរំកិលអ្វីបន្ទិចសោះ

យ៉ាងជាក់ស្ដែង (27 មិនា 2023) មានអ្នកបណ្ដាញសង្គមចេញមកនិយាយក្នុងក្រុម  T-Pageant Club FB ក្រោយពីជួបជាមួយកញ្ញា Aum  ដោយចៃដន្យជាលើកដំបូង ហើយក៏បានធ្វើអោយអ្នកបណ្ដាញសង្គមម្នាក់នោះគាំងយោបល់ចំពោះភាពស្រស់ស្អាតរបស់ Aum ខ្លាំងណាស់ស្ទើរតែមើលមិនស្គាល់ព្រោះរូបពិតស្អាតជាងរូបក្នុងទូរទស្សន៍ឆ្ងាយណាស់

“នៅពេលបានជួបជាមួយ Aum Patchrapa ជាលើកដំបូងនៅសុគមវិត 39 អ្នកយល់ទេថាភាពស្រស់ស្អាតអាចធ្វើអោយចិត្តអ្នកអណ្ដែតអណ្ដូង ម្នាក់ៗសុទ្ធតែសម្លឹងមើលនាងទាំងអស់ ដើរហាងស្លៀកឈុតពណ៌ស រាងតូចស្ដើងណាស់ ស្បែកសបែបផ្កាឈូក ច្រមុះមុខមាត់ស្អាតសមសួនខ្លាំងណាស់ គ្មានដូចក្នុងរូបថតអីបន្ទិចទេ ស្អាតដាច់ឆ្ងាយណាស់ ចាំមិនបានទេថាជានាងរូបពិតសម្លេងពិត ទាល់តែឃើញមិត្តភ័ក្ដនាងមកជាមួយបុរសបីនាក់ទៀត ទើបដឹងថាជានាងស្អាតមែនស្អាតណាស់”

អត្ថបទដោយ : នីត្តា