អីយ៉ាសតែប៉ុណ្ណេះ Nine Napat មានសង្ឃឹមហើយព្រោះតែ Baifern បើកភ្លើងខៀវព្រមអោយហៅថាសង្សាពេលណាក៏បានសំខាន់ចង់ធ្វើរឿងមួយនេះពេញមួយជីវិតក៏បាន! មានវីដេអូ

បន្ទាប់ពីតារាសម្ដែងប្រុសរូបសង្ហាលោក Nine Napat បានដាក់គោលដៅតាមញ៉ែតារាសម្ដែងស្រីស្អាត Baifern Pimchanok ក៏តែងតែបានឃើញសកម្មភាពឬរូបភាពគួអោយស្រលាញ់របស់អ្នកទាំងពីរកាន់តែច្រើនឡើង ជាពិសេសនៅពេលឃ្លាតឆ្ងាយពីគ្នាម្ដងៗយើងនិងបានឃើញថាតើខាងប្រុសឈ្លក់វង្វេងនិងក្ដីស្រលាញ់មួយនេះកម្រិតណា

ហើយនៅពេលថ្មីៗនេះ (30 មិនា 2023) Baifern បានចេញមកនិយាយទាក់ទងនិងទំនាក់ទំនងជាមួយ Nine ថា “មួយរយៈខ្ញុំទៅដើរលេងក្រៅប្រទេសច្រើនណាស់ ដល់ថ្នាក់ Nine រអ៊ូថាទៅយូរ នឹកណាស់ ខ្ញុំក៏ចូលចិត្តភាពវិជ្ជមានដែរពេលប្រាប់ថានិងទៅដើរលេង 10 តែគាត់ប្រាប់ថាទៅ 2អាទិត្យ នេះជារឿងដែលយើងតែងតែប្រកែកគ្នា

ចំណែកឯរឿងខ្លាចខ្ញុំវង្វេងផ្លូវពេលទៅក្រៅទេស  តែបើនៅប្រទេសថៃវង្វេងនិង Nine ចង់ប្រាប់ថានៅឯណាក៏ខ្ញុំវង្វេងតែទាំងអស់និង គាត់ដឹងស្រាប់ហើយថាខ្ញុំតែងតែវង្វេងផ្លូវ យល់ថាគាត់បារម្ភ ពេលទៅដើរលេង ក៏បានឃើញគាត់ផ្ដល់បទសម្ភាសន៍ពីទំនាក់ទំនងរវាងយើងទាំងពីរ ខ្ញុំក៏បានមើល គួអោយស្រលាញ់ណាស់ គាត់ពូកែកូរពូកែញោះ ពេលខ្ញុំមើលបទសម្ភាសន៍នោះហើយក៏អៀនដែរ នៅពេលសួរថាអាចប្ដូរការហៅបានឬនៅ (ក៏តាមតែគាត់ហៅទៅ ដូចអ្វីដែលគាត់ប្រាប់និងហើយ Bai ចាៗហើយខ្ញុំក៏លេងវិញទៅ Nine ចាៗ)

តែបើសួរថាពេលនេះក្លាយជាសង្សានិងគ្នាហើយឬនៅ (អូយ ខ្លាំង) រឿងឋានៈដែលគ្រប់គ្នាសួរ គឺខ្ញុំនិងគាត់ធ្លាប់និយាយរឿងនេះ មិនចិត្តចង្អៀតចង្អល់អ្វីទេ ចង់ហៅពេលណាក៏ហៅពេលហ្នឹងទៅ តែបើគាត់ប្រាប់ថាចង់ញ៉ែអស់មួយជីវិត ខ្ញុំក៏មិនថាអ្វីដែរ ហើយចង់ហៅថាសង្សាពេលណាក៏ពេលនោះចុះព្រោះរាល់ថ្ងៃចង់ស្ដាប់ចេញពីមាត់គាត់ចាំតែគាត់ម្នាក់ប៉ុណ្ណោះ”

អត្ថបទដោយ : នីត្តា