អ្នកចូលមើលដល់ទៅ 3 លានជាង! Chanji-Mario រាំជាមួយគ្នារូបភាពគូមិនមានៗតែវីដេអូគូរាំឡូយមែន! មានវីដេអូ

ថ្វីត្បិតតែមិនហឹកហ៊ាក់តែក៏គង់វង់យូរអង្វែង សម្រាប់ក្ដីស្រលាញ់របស់តារាប្រុសរូបសង្ហាលោក​ Mario Maurer ជាមួយមិត្តស្រី Chanji Chanjira រហូតមកដល់ពេលនេះទំនាក់ទំនងអស់រយៈពេល 8 ឆ្នាំជាងទៅហើយ ហើយភាពផ្អែមល្ហែមរបស់អ្នកទាំងពីរដែលហ្វេនៗអ្នកគាំទ្របានឃើញក៏កាន់តែច្រើនឡើងជាងមុនដែរ

ហើយនៅពេលថ្មីៗនេះ នៅក្នុង Tiktok របស់ខាងស្រីបានផុសវីដេអូរាំគូជាមួយ ​ Mario បន្ទាប់ពីធ្លាប់រាំលេងជាមួយគ្នាពីមុនមកម្ដងហើយ លើកនេះជាការរាំបែបផ្លូវការ អាចនិយាយបានថាអ្នកដែលបានឃើញវីដេអូរាំនេះហើយគិតស្មានមិនដល់ទេថារាំបានល្អយ៉ាងនេះ ហើយជាពិសេសវីដេអូគូទៀត

វីដេអូផុសចេញទៅមិនទាន់បានពេញមួយថ្ងៃផងមានអ្នកចូលទៅមើលដល់ទៅ 3លាននាក់ជាង ព្រោះតែ Chanji រាំបានល្អស្រាប់ទៅហើយតែនៅមាន ​ Mario រូបសង្ហាទៅចូលរួមជាមួយទៀត ដូច្នេះហើយទើបចំនួនអ្នកមើលកើនឡើងដូចព្យុះបែបនេះ

អត្ថបទដោយ : នីត្តា