Mai Davika បានរើទៅនៅផ្ទះថ្មីដ៏ធំស្គឹមស្គៃដូចសេតវិមានហើយ នៅមានប្រលែងខ្លួនក្នុងឈុតហែលទឹកយ៉ាងស៊ិចស៊ីកណ្ដាលថ្ងៃក្ដៅទៀត! មានវីដេអូ

លះបង់គ្មានសេសសល់អ្វីទាំងអស់ ទាំងកំលាំងកាយកំលាំងចិត្ត សម្រាប់តារាសម្ដែងស្រីម៉ឺនលានយ៉ាង​ Mai Davika ក្នុងការសាងសង់ផ្ទះធំថ្មីទុកជូនគ្រួសារនិងជាកាដូដ៏ធំសម្រាប់ខ្លួនឯង ដោយការធ្វើការរកលុយគ្មានពេលសម្រាកដោយកំលាំងញើសឈាមរបស់ខ្លួនឯងដោយផ្ទាល់

ជាក់ស្ដែងសាម៉ីខ្លួនក៏បានបង្អួតពីភាពជោគជ័យដ៏ធំមួយនេះ ដោយការបើកបង្ហាញអោយឃើញរូបភាពផ្ទះគ្រប់ជ្រុង ថែមទាំងមានសរសេរជាប្រយោគសារថាHome sweet Home ជិតបានរើចូលមកនៅហើយបាត”

រឿងនេះធ្វើអោយគ្រប់គ្នាប្រញាប់ចូលមកខមិនអបអរសាទរជាមួយ Mai  យ៉ាងច្រើនកុះករ ហើយនៅមានប្រាប់ទៀតថា ផ្ទះនេះត្រូវបានរចនាយ៉ាងសាមញ្ញ តែមើលហើយស្អាតខ្លាំងណាស់ ទំនើបទាន់សម័យ មើលទៅសមភ្នែកសមចិត្តទាំងអស់ ឃើញហើយគួអោយចង់រស់នៅណាស់

អត្ថបទដោយ : នីត្តា