នេះជានារីដែលនិងមកជំនួសកន្លែង Matt បន្ទាប់ពីមានអ្នកបណ្ដាញសង្គមជីកកកាយរូបភាពឃើញ Songkran ថតរូបរួមជាមួយគ្នា! មានវីដេអូ

អ្នកបណ្ដាញសង្គមជីកកកាយរូបរបស់ Songkran ថតរួមពេលវាយកូនហ្គោលជាមួយ Mind Naphasasi ទំនាក់ទំនងយ៉ាងណាក៏មិនទាន់ដឹងដែរ ប៉ុន្ដែគ្រប់គ្នាចូលរួមគាំទ្រច្រើនណាស់

ត្រូវបានគេចាប់អារម្មណ៍ច្រើនណាស់សម្រាប់តារាសម្ដែងស្រីកំពូលស៊ិចស៊ី Mind Naphasasi ដែលត្រូវបានគេទាញមកចូលពាក់ព័ន្ធជាអ្នកទីបីរបស់ Songkran Techanarong បណ្ដើរគ្នាទៅញុំទឹកតៅហ៊ូហាងល្បី អាចនិយាយបានថាភ្ញាក់ផ្អើលជាខ្លាំង ព្រោះមុននេះមានពត៌មានពាក្យចរចាមរាមក្នុងវិស័យសិល្បៈថាបងសាច់ដុំធំជ្រើសរើសយកតួឯកស្រីយូរមកហើយ ដើរទៅមុខបើកបង្ហាញខ្លួននារីថ្មី ហើយគ្រប់គ្នាក៏គិតថាជាលោក Songkran 

ជាក់ស្ដែង អ្នកបណ្ដាញសង្គមបានខិតខំស្រាវជ្រាវរករូបគ្រប់បែបយ៉ាង កាលពីអតិតកាលខណៈពេលទៅវាយកូនហ្គោលហើយមានថតរូបរួមគ្នារវាង Songkran-Mind ដោយរូបខាងលើបានផុសនៅក្នុង IG របស់ Matthew Dean រូបភាពនោះត្រូវបានអ្នកបណ្ដាញសង្គមចូលទៅអោយបេះដូងជាច្រើន ថែមទាំងគាំទ្រអ្នកទាំងពីរខ្លាំងណាស់

អត្ថបទដោយ : នីត្តា