Knot នាំកំលោះតូចទាំងពីរ Shayfa-Phayu ទៅមើលសាលារៀនសម្រាប់ថ្ងៃអនាគតនៅប្រទេសអង់គ្លេសឃើញហើយ Chompoo សុំធ្វើចិត្តសិន! មានវីដេអូ

ជាដំណើរកំសាន្ដទៅប្រទេសអង់គ្លេសជាលក្ខណៈគ្រួសារយ៉ាងកក់ក្ដៅសម្រាប់គ្រួសារតារាស្រីល្បីឈ្មោះ Chompoo Araya ជាមួយស្វាមីសង្ហា Knot Wisarut ហើយកូនៗ Shayfa-Phayu ហើយនិងអូន Gale ដ៏មានតម្លៃបំផុត ក្រៅពីបានទៅដើរលេងតាមកន្លែងផ្សេងៗហើយ ការដើរលេងលើកនេះប៉ា Knot បាននាំកូនៗទៅមើលសាលា​សម្រាប់ Shayfa-Phayu ថ្ងៃអនាគត

អាចនិយាយបានថាបរិយាកាសសាលារៀនពិតជាស្រស់ស្អាតខ្លាំងណាស់ ប៉ា Knot បានទាំងនាំកូនៗទៅរត់លេងដើម្បីបង្កើនភាពសប្បាយរីករាយជាមួយទីកន្លែងដ៏ធំមួយនេះ ពិតជាដើរតាមដានជើងលោកប៉ាច្បាស់ណាស់ប្រទេសអង់គ្លេចចាំទទួលផងមិនប៉ុន្មានឆ្នាំតៀតទេ

រឿងនេះម៉ែ Chompoo ដល់ថ្នាក់កើតអាការៈចង់ខ្យល់ចាប់ ព្រមទាំងបានសរសេរជាប្រយោគបែបលក្ខណៈថាមិនទាន់បានត្រៀមចិត្តនៅឡើយទេ “សុំធ្វើចិត្ត 20​ឆ្នាំទៀតសិន”

ហ្វេនៗក្រៅពីបានឃើញបរិយាកាសសាលារៀនរបស់ក្មេងៗហើយ នៅបានឃើញភាពសង្ហារបស់របស់លោកប៉ាទៀតផង

អត្ថបទដោយ : នីត្តា