Mak-Kimberly សុខៗប្រកាសលក់ផ្ទះដែលទើបតែធ្វើរួចបើកបង្ហាញគ្រប់ជ្រុងនៃផ្ទះពិតជាស្រស់ស្អាតណាស់! មានវីដេអូ

តាំងចិត្តថាសាងសង់ឡើងទុកជាផ្ទះសម្រាកលំហែរកាយ សម្រាប់តួឯកប្រុសរូបសង្ហា Mark-Prin Suparat ជាមួយមិត្តស្រីរូបស្អាត Kimberly Ann ព្រោះអោយតែមានពេលវេលាទំនេរតែងតែទៅសម្រាកលំហែរកាយ បញ្ចូលថាមពលដើម្បីត្រៀមខ្លួនធ្វើការ ហើយការធ្វើដំណើរមិនឆ្ងាយពីបាងកកប៉ុន្មានទេ

តែនៅពេលថ្មីៗនេះព្រោះតែមិនសូវជាមានពេលវេលាសម្រាកទើប Mak-Kimberly សម្រេចចិត្តប្រកាសលក់ផ្ទះមួយខ្នងនេះ ថែមទាំងបានបើកបង្ហាញអោយឃើញគ្រប់ជ្រុងនៃផ្ទះទាំងមូលទៀតផង

“ដោយសារតែមិនសូវជាមានពេលទៅសម្រាកលំហែរកាយ ទើបត្រូវជំលៀសចេញខ្លះ លក់/ជួល ផ្ទះសម្រាកលំហែររបស់ពួកយើងណាចា ខេត្ត Nakhon Nayok បន្ទប់គេង 2 បន្ទប់ទឹក 2 គម្រោង The Yard នៅលើទីលានវាយកូនហ្គោល Royal Hill ជិតកន្លែងទាក់ទាញ ជិតធម្មជាតិ Mountain View  មានភ្នំព័ទ្ធជុំវិញ មិនឆ្ងាយពីបាងកក ក្រោយផ្ទះមានជាប់បឹង ទំហំ 164 ម៉ែត្រការ៉េ គ្រឿងសង្ហារឹមគ្រប់ មានក្លឹប កន្លែងវាយកូនហ្គោល ហាង ហាងកាហ្វេ ស្ប៉ា ទាក់ទងបានតាមលេងដែលនៅក្នុង IG បានណាចា”

រឿងនេះហ្វេនៗ នាំគ្នាប្រញាប់ចូលមកខមិនជាច្រើនកុះករ ព្រោះផ្ទះមួយខ្នងនេះស្រស់ស្អាតខ្លាំងណាស់ ហើយគួអោយចង់រស់នៅ

អត្ថបទដោយ : នីត្តា