មិនបាច់សង្ស័យច្រើនទេ Matt Peeranee សរសេរចំណងជើងបទចម្រៀងសុំអោយគេតារាចម្រៀងរៀង……ឃើញតែចំណងក៏ដឹងថាកំពុងខូចចិត្តដែរ! មានវីដេអូ

កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ព្រោះត្រូវបានសង្ស័យថាបានចែកផ្លូវដើរជាមួយលោក Songkran Techanarong សម្រាប់តារាសម្ដែងស្រី Matt Peeranee ទោះជាប្រាប់ថាត្រឹមតែអន់ចិត្តនិងគ្នា ប៉ុន្ដែបើមើលផុសរបស់នាងមុននេះដូចជាមានបង្កប់ការសោកសៅខ្លះដែរ

ហើយជាក់ស្ដែងនៅក្នុង IG story របស់ Nuclear Fun បានផុសវីដេអូរបស់ Matt ក្នុងហាងអាហារ អ្នកទាំងពីរបានទៅជាមួយគ្នា ហើយខាង​ Nuclear បានហុចក្រដាស់ដែលបានសរសេរចំណងជើងបទចម្រៀងអោយទៅអ្នកច្រៀងក្នុងហាង “ចង់ជួបអ្នកពិតប្រាកដ  by កែវភ្នែក” ហើយនៅមានពាក្យបទចុងក្រោយថា “ចូបៗៗៗខូចចិត្តណាចា”

នៅក្នុង story ដែល វNuclear បានសរសេរបង្អាប់ Matt ថា “មើលបទចម្រៀងដែលនាងសុំ ជាមួយអ្នកចម្រៀងច្រៀង អើយៗៗៗ555555” បែបនេះក៏គង់តែច្បាស់ចិត្តហើយថាពេលនេះ Matt នៅទំនេរហើយ?

អត្ថបទដោយ : នីត្តា