សើចរឹងពោះ DJ Put អត់ទ្រាំនិងអស់សំណើចជាមួយកូនប្រុសមិនបានខំនាំរាំតែបែរជាទុកអោយប៉ារាំតែម្នាក់ឯងព្រោះប្រុសតូច…..! មានវីដេអូ

នរណាឃើញក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ដក់ចិត្តមិនរួចសោះឡើយ សម្រាប់អូន PJ កូនប្រុសជាទីស្រលាញ់របស់ DJ Put ជាមួយ Jui Warattaya ព្រោះតែភាពគួអោយស្រលាញ់ មាឌធំគួអោយចង់អោប ហើយសក់ក៏ស្រស់សង្ហាទៀត បើមិនប្រាប់អាយុគិតថាក្មេងធំទៅហើយ

ហើយសកម្មភាពដ៏គួអោយក្នាញ់ជាក់ស្ដែងរបស់កំលោះតូចបានផុសចេញទៅលើបណ្ដាញសង្គមជាវីដេអូរបស់ប៉ាកូននាំគ្នារាំ តែអូន PJ បែរជាគេងលក់ចោលប៉ាៗធ្វើមិនដឹង អមជាមួយប្រយោគថា “មូលហេតុដោយសារតែប៉ាៗហាត់សមយូរពេក ដៃនៅមិនទាន់បានទៀត ទើបអូនសុំទៅគេងមុនសិនហើយបាទ មិនអីទេចឹងក៏ចឹងទៅ 55555 @pjpjpitt”

រឿងនេះធ្វើអោយ DJ Put អត់ទ្រាំមិនសើចមិនបាន រួមទាំងអ្នកដែលបានចូលមកមើលផងដែរ នាំគ្នាសើចពេញប្រទេសសើចរឹងពោះអស់ហើយកូនម្ដាយ

អត្ថបទដោយ : នីត្តា