ព្រះនាងតូចក្នុងផ្ទះ! អូន Gale និងបង Shayfa ថតរូបគូរជាមួយគ្នាហ្វេនៗសុទ្ធតែប្រាប់ថាដូច​ Chompoo-Knott គ្មានខុសទេ! មានវីដេអូ

មានរូបភាពគួអោយស្រលាញ់ជាច្រើនសន្លឹកបានបង្ហោះនៅលើបណ្ដាញសង្គមទៀតហើយ សម្រាប់អ្នកម៉ាក់រូបស្រស់ Chompoo Araya ព្រោះបន្ទាប់ពីនាំកូនៗទាំងបីទៅរត់លេងកណ្ដាលអាកាធាតុត្រជាក់ដល់ប្រទេសអង់គ្លេស ហើយរូបភាពស្អាតៗជាច្រើនក៏បានផុសឡើង

ជាក់ស្ដែង Chompoo Araya ក៏បានបង្ហាញពីសកម្មភាពរបស់បងប្រុសប្អូនស្រី បានប្លង់ល្អថតរូបគូជាមួយគ្នាដោយស្នាមញញឹម ជាពិសេសសកម្មភាពរបស់នាងតូចយកដៃតូចៗដ៏គួអោយស្រលាញ់ទៅប៉ះផ្ទៃមុខបងប្រុសយ៉ាងកក់ក្ដៅ

រឿងនេះក្រៅពីហ្វេនៗបាននាំគ្នាចូលមកចុចឡាយជាច្រើនពេញប្រទេសហើយ គ្រប់គ្នានៅមានប្រាប់ទៀតថា ជាសកម្មភាពដែលទន់ភ្លន់ត្រជាក់ចិត្តខ្លាំងណាស់​ មិនចម្លែកចិត្តទាល់តែសោះដែលគ្រប់គ្នាជូនបេះដូងដល់គ្រួសារមួយនេះដោយមិនស្ទាក់ស្ទើរ

អត្ថបទដោយ : នីត្តា