Aum បង្កើតការចាប់អារម្មណ៍សារជាថ្មីក្រោយពេលធ្វើរឿងមួយនេះលើមិត្តសម្លាញ់ Jin ព្រោះតែប្រកាសរឿងលែងលះជាមួយ…….! មានវីដេអូ

កំពុងស្ថិតក្នុងដំណាក់កាសត្រៀមខ្លួនលែងលះ សម្រាប់គូជីវិតរបស់ Ning Panita ជាមួយស្វាមី Jin-Jarin ជាក់ស្ដែងអ្នកទាំងពីរបានធ្វើការព្រមព្រៀងលែងលះ នៅសល់តែពីរចំនុចទៀតតែប៉ុណ្ណោះ ទីមួយរឿងផ្ទះរស់នៅបច្ចុប្បន្ន ទីពីររឿងថ្លៃរៀនរបស់កូនៗ

ដោយមុននេះ Jin បានបន្ថែម​សំណង​សរុប​១០​លាន​ ហើយនិងធ្វើការសងជាប្រចាំខែ 1 សែនបាតជារៀងរាល់ខែ ប៉ុន្តែ​បាន​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​បែប​នេះ ហើយអះអាងថាទង្វើទាំងអស់នេះគឺធ្វើដើម្បីកូន

បន្ទាប់ពីកើតមានបញ្ហាផ្សេងៗឡើងមក មិត្តភ័ក្ដអ្នកស្និតស្នាលក្នុងសិល្បៈ និងអ្នកគាំទ្រសុទ្ធតែនាំគ្នាផ្ញើរកំលាំងចិត្តអោយ Ning Panita ជាច្រើនកុះករ រួមមហាមិត្តតារាស្រីស្អាតប្រចាំយ៉ាង Aum Patchrapa ថ្វីត្បិតតែនាងមិនបានបញ្ចេញសកម្មភាពអ្វីទាក់ទងនិងរឿងខាងលើ

តែនៅពេលចូលទៅមើលក្នុង IG របស់ Aum Patchrapa ឃើញថាបានឈប់តាមដាន IG របស់ Jin ស្វាមីរបស់ Ning រួចរាល់ហើយ ខណៈពេលដែលខាង Jin នៅ follow Aum នៅឡើយ ដោយអ្នកទាំងពីរជាមិត្តសម្លាញ់និងគ្នាមកជាយូរហើយ ថែមទាំងស្គាល់គ្នាមុនស្គាល់ Ning ទៅទៀត

អត្ថបទដោយ : នីត្តា