Aff ត្រូវគេជេរព្រោះតែ Matt Peeranee ធ្វើរឿងមួយនេះលើរូបភាពញុំាបាយជុំគ្នាជាមួយគ្រួសាររបស់ Songkran ! មានវីដេអូ

អាចនិយាយបានថាជារូបភាពនិងសកម្មភាពដែលផ្ដល់ភាពកក់ក្ដៅដល់បេះដូងល្អបំផុត នៅពេលលោកតា Paiwong Techanarong បានផុសរូបភាពជាលក្ខណគ្រួសារជួបជុំគ្នានៅលើ IG ផ្ទាល់ខ្លួនហើយក្នុងនោះក៏មានអតិតកូនប្រសារស្រី Aff  Thaksorn បាននាំកូនស្រីដែលត្រូវជាចៅមកចូលរួមជាមួយដែរ

ហើយក្រោយមក ខាងតារាសម្ដែងស្រីកូនកាត់ Matt Peeranee ក៏បានចូលទៅចុចឡាយអោយរូបភាពខាងលើនោះ ខណៈពេលដែល Songkran ជាអតិតសង្សាក៏បានចូលទៅចុចឡាយដែរ ប៉ុន្ដែរឿងនេះបានបង្កើតអោយមានការរិះគន់លើ Aff  Thaksorn ព្រោះមានអ្នកចូលមកខមិនថា “ប្រញាប់តែបើកបង្ហាញខ្លួនខ្លាំងពេក គេទើបតែប្រកាសបែកគ្នា បែបនេះគេហៅថាជាន់ក្បាលពន្លិចថែម ឈាមត្រជាក់ពេកហើយណា Aff “

ឃើញដូច្នេះហើយអ្នកគាំទ្រ ក៏ប្រញាប់ចូលទៅចាត់ការជំនួស Aff ច្រើនណាស់ មិនបាច់ចាំអោយ Aff ​ហត់នឿយចំពោះរឿងនេះទាន់នោះទេ

អត្ថបទដោយ : នីត្តា